Hello VOA សុខភាព៖ ការវិវត្តថ្មីៗអំពីការស្រាវជ្រាវថ្នាំគ្រាប់សម្រាប់ព្យាបាលជំងឺកូវីដ១៩
Your browser doesn’t support HTML5
អ្នកជំនាញវេជ្ជសាស្ត្រគឺលោកសៀង សេង វេជ្ជបណ្ឌិតខ្មែរចូលនិវត្តន៍នៅសហរដ្ឋអាមេរិកបានថ្លែងថា វ៉ាក់សាំងប្រឆាំងជំងឺកូវីដ១៩ជួយទប់ស្កាត់ការឆ្លងរាលដាលជំងឺកូវីដ១៩បានយ៉ាងមានប្រសិទ្ធភាព ហើយស្របពេលជាមួយគ្នានេះយើងសង្ឃឹមថា នឹងមានថ្នាំគ្រាប់សម្រាប់ព្យាបាលជំងឺកូវីដ១៩ក្នុងពេលឆាប់ៗខាងមុខនេះ ដើម្បីឲ្យពិភពលោករួចចាកផុតពីរោគរាតត្បាតមួយនេះ។ លោកបានថ្លែងបន្តថា អ្នកជំនាញត្រូវការពេលច្រើនបន្ថែមទៀត ដើម្បីធ្វើឲ្យប្រាកដថាថ្នាំព្យាបាលនេះមានប្រសិទ្ធភាពនិងសុវត្ថិភាពសម្រាប់អ្នកប្រើប្រាស់។ ដូច្នេះអ្វីដែលមនុស្សគ្រប់គ្នាអាចធ្វើបាននៅអំឡុងពេលនេះ ដើម្បីទប់ស្កាត់ការឆ្លងរាលដាល គឺត្រូវចាក់វ៉ាក់សាំងនិងអនុវត្តវិធានការការពារ មានដូចជាការពាក់ម៉ាស់ជាដើម៕ (អ្នកស្រី ស៊ូ ពេជ្រចិន្តា, Hello VOA សុខភាព, វ៉ាស៊ីនតោន, ២១ តុលា ២០២១)