បញ្ហាភូមិសាស្ត្រនយោបាយ សិទ្ធិមនុស្ស ជំងឺរាតត្បាត សេដ្ឋកិច្ចសកលោក និងសង្គ្រាមកំពុងបង្កផលប៉ះពាល់នានាដល់វិស័យវាយនភណ្ឌកាត់ដេរនៅកម្ពុជា ដែលជាប្រភពចំណូលដ៏ចម្បងរបស់ប្រជាពលរដ្ឋកម្ពុជារាប់ម៉ឺននាក់។ បច្ចុប្បន្ននេះ ប្រាក់ឈ្នួលក្នុងវិស័យដ៏សំខាន់មួយរបស់សេដ្ឋកិច្ចជាតិកម្ពុជាបានបាត់បង់រាប់លានដុល្លារ ខណៈកម្មករជាច្រើននាក់កំពុងជំពាក់បំណុលធនាគារ។ នេះបើយោងតាមការរកឃើញនៅក្នុងរបាយការណ៍កាលពីខែកញ្ញារបស់អង្គការ Action Aid សហព័ន្ធសហជីពកម្ពុជា សម្ព័ន្ធសហជីពប្រជាធិបតេយ្យកម្មករកាត់ដេរកម្ពុជា និងមជ្ឈមណ្ឌលសម្ព័ន្ធភាពការងារ និងសិទ្ធិមនុស្ស ហៅកាត់ថាសង់ត្រាល់។ លោក ឃុន ថារ៉ូ មន្ត្រីកម្មវិធីការងារនៃមជ្ឈមណ្ឌលសម្ព័ន្ធភាពការងារ និងសិទ្ធិមនុស្ស ហៅកាត់ថាសង់ត្រាល់ថ្លែងថា រដ្ឋាភិបាលគួរដាក់ចេញគោលនយោយសម្រួលដល់ការបង់សងធនាគារ និងគ្រឹះស្ថានមីក្រូហិរញ្ញវត្ថុ ដើម្បីសម្រាលបន្ទុកនៃការជំពាក់បំណុលនេះ៕ (កាន់ វិច្ឆិកា, ភ្នំពេញ, ២៣ វិច្ឆិកា ២០២៣)
Hello VOA៖ កម្មករវិស័យកាត់ដេរកម្ពុជាជំពាក់ធនាគារកាន់តែច្រើនអំឡុងការរាតត្បាតនៃជំងឺកូវីដ១៩
Your browser doesn’t support HTML5
លោក ឃុន ថារ៉ូ មន្ត្រីកម្មវិធីការងារនៃមជ្ឈមណ្ឌលសម្ព័ន្ធភាពការងារ និងសិទ្ធិមនុស្ស ហៅកាត់ថាសង់ត្រាល់ថ្លែងថា រដ្ឋាភិបាលគួរដាក់ចេញគោលនយោយសម្រួលដល់ការបង់សងធនាគារ និងគ្រឹះស្ថានមីក្រូហិរញ្ញវត្ថុ ដើម្បីសម្រាលបន្ទុកនៃការជំពាក់បំណុលនេះ។