Hello VOA៖ សង្គមស៊ីវិលទទូចឲ្យរដ្ឋាភិបាលអនុញ្ញាតឲ្យមានក្រុមប្រឹក្សាជាតិឯករាជ្យស្តីពីក្រមសីលធម៌វិជ្ជាជីវៈសារព័ត៌មាន
Your browser doesn’t support HTML5
អង្គការសង្គមស៊ីវិលដែលធ្វើការងារការពារនិងលើកកម្ពស់សេរីភាពសារព័ត៌មាននៅកម្ពុជា លើកឡើងថា ជាជាងការបង្កើតគណៈកម្មការដើម្បីគ្រប់គ្រងសារព័ត៌មាន រដ្ឋាភិបាល គួរតែលើកទឹកចិត្តនិងអនុញ្ញាតឲ្យមានក្រុមប្រឹក្សាជាតិឯករាជ្យស្តីពីក្រមសីលធម៌វិជ្ជាជីវៈសារព័ត៌មាន ដើម្បីធានាឯករាជ្យភាពសារព័ត៌មាន។ លោក ណុប វី នាយកប្រតិបត្តិនៃសមាគមសម្ព័ន្ធអ្នកសារព័ត៌មានកម្ពុជា មានប្រសាសន៍ដូច្នេះនៅក្នុងកម្មវិធី Hello VOA កាលពីថ្ងៃចន្ទ ទី១៣ ខែកញ្ញា ឆ្នាំ២០២១។ លោក ណុប វី ថ្លែងថា «ក្នុងពេលបច្ចុប្បន្ន យើងដឹងហើយថា នៅពេលដែលរដ្ឋាភិបាលធ្វើសកម្មភាពណាមួយ ជានិច្ចជាកាល យើងតែងឃើញការព្យាយាមក្នុងការដាក់ឥទ្ធិពល ឬក៏ការដែលរឹតត្បិតទៅដល់សេរីភាពអ្នកសារព័ត៌មានវិជ្ជាជីវៈ ឬក៏អ្នកសារព័ត៌មានឯករាជ្យ»៕ (សាយ មុន្នី, Hello VOA, វ៉ាស៊ីនតោន, ទី១៣ ខែកញ្ញា ឆ្នាំ២០២១)