Hello VOA៖ តើអាចមានបញ្ហាអ្វី បើកើតជំងឺលើសឈាម ប៉ុន្តែមិនចង់លេបថ្នាំ?
Your browser doesn’t support HTML5
លោកវេជ្ជបណ្ឌិត តាំង តេកហុង នៅរដ្ឋ Florida មានលើកឡើងពីផលវិបាកនានាដែលបង្កឡើងដោយជំងឺលើសសម្ពាធឈាមមានដូចជា ជំងឺគាំងបេះដូង ជំងឺដាច់សរសៃឈាមខួរក្បាល ជំងឺខ្សោយបេះដូង ជំងឺតម្រង់នោមរ៉ាំរ៉ៃនិងខ្សោយតម្រង់នោម ភ្នែកមើលមិនឃើញ បញ្ហាក្នុងការរួមភេទ បញ្ហាចុកទ្រូង និងបញ្ហាចុកដៃចុកជើងពេលដើរជាដើម។ លោកវេជ្ជបណ្ឌិតមានប្រសាសន៍ថា ជំងឺលើសឈាមភាគច្រើនមិនមានរោគសញ្ញា ដូច្នេះយើងត្រូវឱ្យគ្រូពេទ្យវាស់សម្ពាធឈាមរបស់យើង៕ (អ្នកនាង ស្រេង លក្ខិណា, Hello VOA សុខភាព, វ៉ាស៊ីនតោន, ថ្ងៃទី១៦ ខែមីនា ឆ្នាំ២០២៣)