Hello VOA ជីវិតជនភៀសខ្លួនខ្មែរ៖ ក្រោយពី​បានមក​រស់នៅ​សហរដ្ឋអាមេរិក លោក អួន ឡឺត តាំងចិត្ត​លើកស្ទួយ​ជីវភាពរស់នៅ

Your browser doesn’t support HTML5

ការតស៊ូ​និង​ការតាំងចិត្ត​រឹងមាំ នាំឱ្យជនភៀសខ្លួន​ខ្មែរម្នាក់​បានចូលធ្វើការ​នៅក្នុង​កងការពារ​ប្រធានាធិបតី​សហរដ្ឋអាមេរិក​អស់ពេលជាងម្ភៃឆ្នាំ។ លោក អួន ឡឺត ដែលគ្មានលុយកាក់ និង​មិនចេះ​ភាសា​អង់គ្លេស​មួយម៉ាត់ ពេលមកដល់​សហរដ្ឋអាមេរិក​ដំបូង កាលពីឆ្នាំ១៩៨៣ បានប្រាប់វីអូអេ នៅក្នុងកម្មវិធី Hello VOA ថា​លោកបានប្រាប់​ម្តាយលោក​នៅពេលនោះថា លោកនឹង​ខិតខំ​ប្រឹងប្រែង​ដើម្បីឱ្យ​គ្រួសារលោក​មានជីវភាពល្អ​ប្រសើរ​នៅលើ​ទឹកដីថ្មី៕ (លោក ប៉ូច រាសី, Hello VOA, វ៉ាស៊ីនតោន, ៧ ធ្នូ ២០២៣)