ធនធានមនុស្សគឺជាទ្រព្យសម្បត្តិមហាសាលរបស់ប្រទេស។ និន្នាការនៃការអភិវឌ្ឍក្នុងប្រទេសជឿនលឿននៅក្នុងសាកលលោកចាប់ផ្តើមពីការកសាងធនធានមនុស្ស។ ប្រទេសជប៉ុននិងកូរ៉េខាងត្បូងជាឧទាហរណ៍ ដែលក្រោយសង្គា្រមលោកលើកទីពីរ គេបានផ្តោតការយកចិត្តទុកដាក់លើការអភិវឌ្ឍវិស័យអប់រំ។ ដោយឡែកប្រព័ន្ធអប់រំនៅកម្ពុជាត្រូវបានរិះគន់ថា នៅមិនទាន់ឈានដល់បទដ្ឋានមួយដែលអាចទទួលយកបានទេ ដោយហេតុថា សិស្សានុសិស្សចាប់ផ្តើមការអប់រំរបស់គេពីបឋមសិក្សា ដោយឃើញអំពើពុករលួយរាល់ថ្ងៃតាមរយៈការបង្ខំឲ្យបង់ប្រាក់ប្រចាំថ្ងៃ ទិញរបស់របរនៅក្នុងថ្នាក់ដែលមិនគួរត្រូវទិញ ជួនកាលនិស្សិតអាចទទួលបានសញ្ញាប័ត្រដោយមិនចាំបាច់ធ្វើកិច្ចការដែលត្រូវធ្វើនៅតាមវិទ្យាស្ថានឧត្តមសិក្សាមួយចំនួន។ បញ្ហាទាំងនេះ មួយផ្នែកគឺកើតចេញពីជីវភាព និងវិជ្ជាជីវៈរបស់គ្រូនិងសាស្ត្រាចារ្យ។ កម្មវិធីសំឡេងជំនាន់ថ្មី (New Voices) ទី៣នេះ បានអញ្ជើញលោក តេង សុមង្គល បេក្ខជនបណ្ឌិតនៃសាកលវិទ្យាល័យមីណ្ណេសូតា សហរដ្ឋអាមេរិក មកចែករំលែកបទពិសោធន៍ការសិក្សារបស់លោក និងនិយាយអំពីប្រធានបទនិក្ខេបទបណ្ឌិតរបស់លោកដែលផ្តោតលើជីវិត និងវិជ្ជាជីវៈរបស់សាស្ត្រាចារ្យសាកលវិទ្យាល័យរដ្ឋ និងឯកជននៅប្រទេសកម្ពុជា។
ប្រធានបទ៖ ជីវិត និងវិជ្ជាជីវៈនៃគ្រូឧត្តមសិក្សានៅកម្ពុជា
វាគ្មិន៖ តេង សុមង្គល បេក្ខជនបណ្ឌិត សាកលវិទ្យាល័យមីណេ្ណសូតា (University of Minnesota, U.S.A.)
អ្នកសម្របសម្រួល៖ អ៊ឹម សុធារិទ្ធ វ៉ាស៊ីនតោន
មធ្យោបាយចូលរួមពីប្រិយមិត្ត៖ ទូរស័ព្ទ ០១២ ៥១ ៥១ ៩៤ ហ្វេសប៊ុក facebook.com/voakhmer អ៊ីម៉េល hellovoa@voanews.com
សូមស្តាប់សំឡេងទាំងស្រុងនៃកម្មវិធីហេឡូវីអូអេថ្ងៃទី០៥ ខែធ្នូ ឆ្នាំ២០១១៖