Hello VOA៖ ខ្មែរកម្ពុជាក្រោមភៀសខ្លួននៅថៃប្រឈមអនាគតមិនច្បាស់លាស់

Your browser doesn’t support HTML5

ពលរដ្ឋខ្មែរកម្ពុជាក្រោមជាង ២០០នាក់ ដែលបានភៀសខ្លួនមកដល់ប្រទេសថៃ កំពុងតែប្រឈមមុខនឹងអនាគតមិនច្បាស់លាស់មួយ ក្នុងពេលដែលជួបការលំបាកក្នុងការរស់នៅប្រចាំថ្ងៃ។ ក្នុងចំណោមនេះមានអ្នកខ្លះទទួលបានឋានៈជនភៀសខ្លួនពីអង្គការសហប្រជាជាតិ និងអ្នកខ្លះនៅមិនទាន់បាន ប៉ុន្តែលទ្ធភាពក្នុងការចាកចេញទៅប្រទេសទី៣ គឺនៅតែជាឧបសគ្គដ៏ធំ ដោយសារមានការរឹតបន្តឹងនានា ហើយអ្នកខ្លះបានរង់ចាំជាច្រើនឆ្នាំហើយ។ លោកប្រាក់ សេរីវុឌ្ឍ ប្រធានសហព័ន្ធខ្មែរកម្ពុជាក្រោម បានពិភាក្សាអំពីបញ្ហា​នេះ​ជាមួយលោកម៉ែន គឹមសេង សម្រាប់កម្មវិធី Hello VOA ពិសេស ក្នុងឱកាសទិវា​ជនភៀសខ្លួនពិភពលោកដែលប្រារព្ធធ្វើនៅថ្ងៃទី២០ ខែមិថុនា៕ (លោកម៉ែន គឹមសេង, Hello VOA ពិសេស, វ៉ាស៊ីនតោន, ១៩ មិថុនា ២០២០)