Hello VOA៖ ទស្សនវិជ្ជាគ្រប់គ្រងរដ្ឋរបស់ទិសាបាមោក្ខឥណ្ឌា កៅឌីល្យៈ
Your browser doesn’t support HTML5
ក្នុងកម្មវិធី Hello VOA ប្រចាំខែ ក្រោមមូលបទ «អាស៊ាន» ដែលចាក់ផ្សាយកាល ពីរាត្រីថ្ងៃព្រហស្បតិ៍ ទី០៦ ខែតុលា ឆ្នាំ២០២២ បណ្ឌិត រ៉ូ វណ្ណៈ សាស្ត្រាចារ្យជំនាញវិទ្យាសាស្ត្រនយោបាយ បានចូលមកអន្តរាគមន៍ បកស្រាយអំពីទស្សនវិជ្ជាគ្រប់គ្រងរដ្ឋ សេដ្ឋកិច្ច ចារកម្ម និងយោធា របស់ទិសាបាមោក្ខឥណ្ឌាសម័យបុរាណ កៅឌីល្យៈ និងការជាប់ពាក់ព័ន្ធនៃទ្រឹស្ដីរបស់លោក ទៅនឹងស្ថានការណ៍ភូមិសាស្ត្រនយោបាយសកលនាពេលបច្ចុប្បន្ន៕ ( អូន ឆេងប៉រ, Hello VOA, បែរឡាំង, ៦ តុលា ២០២២)