Hello VOA៖ បណ្ឌិត អ៊ឹម សុខសម្ផស្ស ថាការតាំងចិត្តនិងមហិច្ឆតាអាចធ្វើឱ្យក្តីស្រមៃក្លាយជាការពិត
Your browser doesn’t support HTML5
បណ្ឌិត អ៊ឹម សុខសម្ផស្ស ជាអ្នកសិក្សាស្រាវជ្រាវថ្នាក់ក្រោយបណ្ឌិតលើគោលនយោបាយសាធារណៈ។ អ្នកស្រីមានប្រសាសន៍ថា ដោយសារតែអ្នកស្រីតែងតែងឿងឆ្ងល់ច្រើនកាលពីនៅវ័យក្មេង ទើបធ្វើឱ្យអ្នកស្រីចាប់អារម្មណ៍ខ្លាំងលើការងារជាអ្នកស្រាវជ្រាវ រហូតបានបញ្ចប់ការសិក្សាអប់រំកម្រិតខ្ពស់។ អ្នកស្រីបានបញ្ចប់ការសិក្សាថ្នាក់បណ្ឌិតផ្នែកនយោបាយ នៅសាកលវិទ្យាល័យហាវ៉ៃ នៃសហរដ្ឋអាមេរិក។ អ្នកស្រីបានថ្លែងថា ការតាំងចិត្តដោយខ្លួនឯង ការមានមហិច្ឆតា បូករួមនឹងការជំរុញលើកទឹកចិត្តពីគ្រួសារ បានធ្វើឱ្យអ្នកស្រីជម្នះឧបសគ្គ រហូតបានសម្រេចក្តីស្រមៃ។ សូមអស់លោកអ្នកនាងស្តាប់បទសម្ភាសន៍នេះទាំងស្រុងដូចតទៅ៕