Hello VOA៖ តើ​ជប៉ុន​និង​អាស៊ីអាគ្នេយ៍​ត្រូវជាអ្វី​នឹង​គ្នា​ពីពេល​នេះ​តទៅ?

Your browser doesn’t support HTML5

ក្នុងនាម​ជា​សម្ព័ន្ធមិត្ត​របស់​សហរដ្ឋ​អាមេរិក​ទាំងជា​ប្រពៃណី​ផង និង​ក្នុង​បរិបទ​នៃ​ការហ៊ុមព័ទ្ធ​ប្រទេសចិន​ផង តែ​មាន​ការ​ខ្វែង​គំនិត​មួយ​ចំនួន​ជាមួយ​នឹង​ទស្សនវិជ្ជា​គោលនយោបាយ​ការបរទេស​និង​សេដ្ឋកិច្ច​របស់​រដ្ឋការ​លោក Donald Trump តួនាទី​របស់​ជប៉ុន​ហាក់​មាន​លក្ខណៈ​ពិសេស​សម្រាប់​តំបន់​អាស៊ីអាគ្នេយ៍​ ក្នុង​បរិបទ​ដែល​បណ្ដា​ប្រទេស​តូចៗ​ទាំង​នេះ កាន់​តែ​រង​សម្ពាធ​ឱ្យ​ជ្រើសរើស​រវាង​អាមេរិក​និង​ចិន។ លោក ឡាក់ ចាន់សុខ គ្រូ​ឧទ្ទេស​ជំនាញ​ទំនាក់ទំនង​អន្តរជាតិ នៅ​សាកល​វិទ្យាល័យ​ភូមិន្ទ​ភ្នំពេញ បាន​ចូលរួម​ក្នុង​កម្មវិធី Hello VOA និយាយ​​អំពីអាស៊ាន នាថ្ងៃទី០១ ខែតុលា ឆ្នាំ២០២០ ក្នុង​នាម​ជា​វាគ្មិន​លើ​ប្រធានបទ​«តើជប៉ុន​និង​អាស៊ីអគ្នេយ៍​ត្រូវជាអ្វី​នឹង​គ្នា​ពីពេល​នេះ​តទៅ?»៕ (លោក អូន ឆេងប៉រ, Hello VOA អាស៊ាន, ភ្នំពេញ, ១ តុលា ២០២០)