Hello VOA សុខភាព៖ ជំងឺទឹកនោមផ្អែមពេលមានផ្ទៃពោះអាចបង្កគ្រោះថ្នាក់ធ្ងន់ធ្ងរដល់ទាំងម្ដាយនិងទារក
Your browser doesn’t support HTML5
លោក តាំង តេកហុង វេជ្ជបណ្ឌិតខ្មែរអាមេរិកាំងចូលនិវត្តន៍នៅរដ្ឋ Florida មានប្រសាសន៍ថា មានស្ត្រីជាច្រើនដែលមិនដឹងខ្លួនថាមានជំងឺទឹកនោមផ្អែមពេលមានផ្ទៃពោះ ដោយសារតែជំងឺនេះមិនមានរោគសញ្ញានោះទេ។ លោកបានមានប្រសាសន៍ថា ដើម្បីឱ្យអាចដឹងថាមានជំងឺទឹកនោមផ្អែមនេះឬមួយក៏អត់ ស្ត្រីជាម្ដាយត្រូវតែធ្វើតេស្តក្នុងពេលមានផ្ទៃពោះចន្លោះពី ២៤ ទៅ ២៨ សប្ដាហ៍ដំបូង។ លោកវេជ្ជបណ្ឌិត តាំង តេកហុង នឹងបកស្រាយអំពីមូលហេតុ កត្ដាហានិភ័យ ផលវិបាក ការធ្វើតេស្ត និងវិធីសាស្ត្រព្យាបាលជំងឺទឹកនោមផ្អែមពេលមានផ្ទៃពោះ នៅក្នុងកម្មវិធី Hello VOA ស្ដីពីសុខភាពនៅក្នុងខែវិច្ឆិកានេះ៕
(អ្នកស្រី ហុង ចិន្ដា, Hello VOA សុខភាព, វ៉ាស៊ីនតោន, ថ្ងៃទី១៦ ខែវិច្ឆិកា ឆ្នាំ២០២៣)