Hello VOA សុខភាព៖ ការ​ព្យាបាល​ជំងឺ​លើសឈាម​ដោយ​ប្រើ​ឱសថ​និង​មិន​ប្រើ​ឱសថ

Your browser doesn’t support HTML5

លោក តាំង តេកហុង ​វេជ្ជបណ្ឌិត​ខ្មែរ​ចូល​និវត្តន៍​នៅ​រដ្ឋ Florida មាន​ប្រសាសន៍​ថា ការ​ព្យាបាល​ជំងឺ​លើសឈាម​អាច​ធ្វើ​បាន​ដោយ​វិធីសាស្ត្រ​ប្រើ​ឱសថ និង​វិធីសាស្ត្រ​មិន​ប្រើ​ឱសថ។ លោក​បាន​និយាយ​​ទៀត​ថា មាន​ប្រជាជន​ខ្មែរ​ជាច្រើន​ដែល​មាន​ជំងឺ​លើសឈាម​ប៉ុន្តែ​មិន​ដឹង​ខ្លួន។ លោក​បាន​ណែនាំ​ថា ដើម្បី​ឱ្យ​ដឹង​ច្បាស់​ថា​ខ្លួន​មាន​ជំងឺ​លើសឈាម​ឬ​មួយ​ក៏​អត់ ត្រូវ​តែ​ទៅ​ពិនិត្យ​សម្ពាធ​ឈាម​ឱ្យ​បាន​ទៀងទាត់៕ (អ្នកស្រី ហុង ចិន្ដា, Hello VOA សុខភាព, វ៉ាស៊ីនតោន, ថ្ងៃទី១៨ ខែ​ឧសភា ឆ្នាំ២០២៣)