Hello VOA សុខភាព៖ ការចាក់វ៉ាក់សាំងចំពោះមនុស្សពេញវ័យ
Your browser doesn’t support HTML5
អ្នកជំនាញវេជ្ជសាស្ត្រ គឺលោក តាំង តេកហុង វេជ្ជបណ្ឌិតខ្មែរចូលនិវត្តន៍នៅសហរដ្ឋអាមេរិកបានថ្លែងថា ដូចក្រុមកុមារដែរ មនុស្សពេញវ័យទាំងអស់ក៏ត្រូវការចាក់វ៉ាក់សាំងដើម្បីការពារការឆ្លងនិងការរីករាលដាលនៃជំងឺឆ្លង។ វ៉ាក់សាំង មានសារៈសំខាន់ ជាពិសេសសម្រាប់អ្នកដែលមានជំងឺរ៉ាំរ៉ៃដែលងាយនឹងវិវត្តទៅជាផលវិបាកពីជំងឺដែលគេអាចបង្ការបាន ដោយការចាក់វ៉ាក់សាំង។ មនុស្សពេញវ័យខ្លះ ស្មានខុសថា វ៉ាក់សាំងដែលពួកគេបានទទួលនៅពេលពួកគេជាកុមារ នឹងការពារពួកគេពេញមួយជីវិត។ ជាទូទៅ នេះជាការពិត លើកលែងតែមនុស្សពេញវ័យមួយចំនួនដែលមិនធ្លាប់បានទទួលថ្នាំបង្កានៅពេលពួកគេនៅជាកុមារ៕ (អ្នកស្រី ស៊ូ ពេជ្រចិន្តា, HelloVOA សុខភាព, វ៉ាស៊ីនតោន, ថ្ងៃទី២១ ខែមករា ឆ្នាំ២០២១)