Hello VOA សុខភាព៖ ការជក់បារីអាចនាំឱ្យមានជំងឺមហារីកច្រើនប្រភេទ
Your browser doesn’t support HTML5
ការជក់បារីនាំឱ្យអ្នកជក់ប្រឈមនឹងហានិភ័យជំងឺជាច្រើនប្រភេទ ដូចជាជំងឺសរសៃឈាមបេះដូង ជំងឺដាច់សរសៃឈាមខួរក្បាល ជំងឺផ្លូវដង្ហើម ជាពិសេសជំងឺមហារីកសួត ថ្លើមនិងពោះវៀនធំជាដើម។ នេះបើតាមការបញ្ជាក់របស់លោក តាំង តេកហុង វេជ្ជបណ្ឌិតខ្មែរអាមេរិកាំងចូលនិវត្តន៍នៅរដ្ឋ Florida សហរដ្ឋអាមេរិក។ លោកមានប្រសាសន៍ដោយយោងតាមរបាយការណ៍របស់អង្គការសុខភាពពិភពលោក (WHO) ថា នៅក្នុងឆ្នាំ ២០២០ មានប្រជាជនខ្មែរចំនួន ១.៦៣១ នាក់ ស្លាប់ដោយសារជំងឺមហារីកសួត។ លោកវេជ្ជបណ្ឌិត តាំង តេកហុង បានលើកឡើងទៀតថា ផ្ទុយទៅវិញ ការឈប់ជក់បារីកាត់បន្ថយផលប៉ះពាល់យ៉ាងច្រើនដែលបង្កឡើងដោយសារការជក់បារី។ លោកវេជ្ជបណ្ឌិត តាំង តេកហុង នឹងបកស្រាយអំពីហានិភ័យចំពោះសុខភាពដែលបណ្ដាលមកពីការជក់បារីនិងអត្ថប្រយោជន៍នៃការឈប់ជក់បារីនៅក្នុងកម្មវិធី Hello VOA ស្ដីពីសុខភាពនៅក្នុងខែឧសភានេះ៕ (ហុង ចិន្ដា, Hello VOA សុខភាព, វ៉ាស៊ីនតោន, ១៦ ឧសភា ២០២៤)