Hello VOA សុខភាព៖ ផលប៉ះពាល់​ដោយសារ​ជំងឺ​កូវីដ១៩ និង​ការគ្រប់គ្រង​ផ្លូវចិត្ត​ក្នុង​អំឡុងពេល​រាំងខ្ទប់

Your browser doesn’t support HTML5

អ្នកស្រី សុខ ផាណែត អ្នកប្រឹក្សា​យោបល់​ផ្លូវចិត្ត​នៃ​អង្គការ​ចិត្តសង្គម​អន្តរវប្បធម៌​ហៅ​កាត់​ថា TPOបាន​ថ្លែង​នៅក្នុង​កម្មវិធី​ហេឡូវីអូអេ​សុខភាព​ថា បុគ្គល​ម្នាក់ៗ គឺ​ជា​អ្នក​ទទួល​ខុសត្រូវ​លើ​សុខភាព​ខ្លួនឯង​ មិន​ថា​សុខភាព​ផ្លូវកាយ ឬ​សុខភាព​ផ្លូវ​ចិត្ត។ នៅ​អំឡុងពេល​ការ​រាតត្បាត​ដ៏​រ៉ាំរ៉ៃ​នេះ ​យើង​ទាំងអស់​គ្នា​ត្រូវ​រៀន​រស់​នៅ​ក្នុង​ភាពបច្ចុប្បន្ន។ ជាជាង​សួរ​សំណួរ ឬ​គិត​អំពី​បញ្ហា​នៅ​ពេល​អនាគត​ ត្រូវ​គិត​និង​សួរ​ខ្លួន​ឯង​ថា​ អាច​ធ្វើ​អ្វី​បាន​នៅ​ថ្ងៃ​នេះ និង​ត្រូវ​បន្ត​អនុវត្ត​ទម្លាប់​នៃ​ការ​រស់​នៅ​ប្រចាំ​ថ្ងៃ​ដូច​ពេល​មុន​ការ​រាតត្បាត៕ (អ្នកស្រី ស៊ូ ពេជ្រចិន្តា, HelloVOA សុខភាព, វ៉ាស៊ីនតោន, ថ្ងៃទី១៧ ខែមិថុនា ឆ្នាំ២០២១)