Hello VOA សុខភាព៖ វីរុសបំប្លែងថ្មីអូមីក្រុង (Omicron) ឆ្លងលឿនគួរឲ្យបារម្ភ ប៉ុន្តែគេមិនគួរតក់ស្លុតទេ
Your browser doesn’t support HTML5
អ្នកជំនាញវេជ្ជសាស្ត្រមួយរូប គឺលោក តាំង តេកហុង វេជ្ជបណ្ឌិតខ្មែរចូលនិវត្តន៍នៅសហរដ្ឋអាមេរិក បានថ្លែងថា យោងតាមការរកឃើញរបស់អ្នកជំនាញបង្ហាញថា វីរុសបំប្លែងខ្លួនថ្មីអូមីក្រុងឆ្លងលឿនជាងវីរុសដើម និងវីរុសបំប្លែងខ្លួនពីមុនៗ ប៉ុន្តែមិនបណ្តាលឲ្យឈឺធ្ងន់ធ្ងរទេ។ លោកបានបញ្ជាក់ទៀតថា ទោះជាវីរុសនេះ ឆ្លងរាលដាលលឿនជាងវីរុសឯទៀតៗក៏ដោយ ក៏យើងនៅតែមានសង្ឃឹម ដោយសារវ៉ាក់សាំងនិងថ្នាំព្យាបាលនៅតែមានប្រសិទ្ធភាពប្រឆាំងនឹងវីរុសមួយនេះ៕ (អ្នកស្រី ស៊ូ ពេជ្រចិន្តា, Hello VOA សុខភាព, វ៉ាស៊ីនតោន, ថ្ងៃទី១៦ ខែធ្នូ ឆ្នាំ២០២១)