Hello VOA សុខភាព៖ វិធីការពារកុំឲ្យឆ្លងជំងឺកូវីដ១៩
Your browser doesn’t support HTML5
អ្នកជំនាញវេជ្ជសាស្ត្រ គឺលោក តាំងតេកហុង វេជ្ជបណ្ឌិតខ្មែរចូលនិវត្តន៍នៅសហរដ្ឋអាមេរិកបានថ្លែងថា កត្តាធំៗពីរនៃការឆ្លងជំងឺកូវីដ១៩ គឺចំនួនវីរុស និងពេលវេលាដែលវីរុសសាយភាយមកប៉ះមនុស្សម្នាក់។ ការឆ្លងដែលខ្លាំងជាងគេបំផុតនោះ គឺតាមដំណក់ទឹកដង្ហើមរបស់អ្នកជំងឺ។ ដើម្បីការពារកុំឲ្យឆ្លងជំងឺ១៩ និងទប់ស្កាត់ការរីករាលដាលនៃជំងឺនេះ បើទោះបីជាអ្នកបានចាក់ ឬមិនទាន់បានចាក់វ៉ាក់សាំងក៏ដោយ គឺត្រូវពាក់ម៉ាស រក្សាគម្លាតនៅឆ្ងាយពីគ្នា និងរក្សាអនាម័យដោយលាងសម្អាតដៃឲ្យបានញឹកញាប់។ វ៉ាក់សាំងមិនអាចការពារយើងមិនឲ្យឆ្លងកូវីដបាន១០០%ទេ ប៉ុន្តែវ៉ាក់សាំងអាចការពារយើងរហូតដល់១០០% មិនឲ្យមានគ្រោះថ្នាក់ដល់អាយុជីវិត៕ (អ្នកស្រី ស៊ូ ពេជ្រចិន្តា, HelloVOA សុខភាព, វ៉ាស៊ីនតោន, ថ្ងៃទី១៥ ខែមេសា ឆ្នាំ២០២១)