Hello VOA សុខភាព៖ ជំងឺលើសជាតិអាស៊ីតអាចសម្ងំនៅក្នុងខ្លួនយើងរាប់ឆ្នាំទម្រាំដឹងថាមានជំងឺនេះ
Your browser doesn’t support HTML5
ជំងឺលើសជាតិអាស៊ីតជាជំងឺដែលធ្វើឱ្យយើងមានការឈឺចាប់និងរលាកសន្លាក់ដៃនិងសន្លាក់ជើង ជាពិសេសសន្លាក់មេជើងរបស់យើង។ នេះបើតាមការបញ្ជាក់របស់លោក សៀង សេង វេជ្ជបណ្ឌិតខ្មែរអាមេរិកាំងចូលនិវត្តន៍នៅរដ្ឋ California នៅក្នុងកម្មវិធី Hello VOA ស្ដីពីសុខភាពសម្រាប់ខែសីហា។ លោកវេជ្ជបណ្ឌិតបានបញ្ជាក់ទៀតថា ជំងឺលើសជាតិអាស៊ីតនេះអាចសម្ងំនៅក្នុងខ្លួនយើងរាប់ឆ្នាំដោយមិនមានរោគសញ្ញាអ្វីទាំងអស់។ លោកវេជ្ជបណ្ឌិត សៀង សេង នឹងបកស្រាយអំពីរោគសញ្ញា ទំនាក់ទំនងរវាងជាតិអាស៊ីតនិងជាតិគ្រីស្តាល់ និងវិធីព្យាបាលជំងឺលើសជាតិអាស៊ីតនៅក្នុងកម្មវិធី Hello VOA សម្រាប់ខែនេះ៕