Hello VOA សុខភាព៖ វ៉ាក់សាំង​ប្រឆាំង​ជំងឺ​កូវីដ១៩ សម្រាប់​កុមារ​និង​ក្មេង​វ័យជំទង់

Your browser doesn’t support HTML5

នៅក្នុង​កម្មវិធី Hello VOA សុខភាព នៅ​ថ្ងៃព្រហស្បតិ៍ ទី២០ ខែមករា​នេះ អ្នក​ជំនាញ​វេជ្ជសាស្ត្រ​គឺ​លោក តាំង តេកហុង វេជ្ជបណ្ឌិត​ខ្មែរ​ចូល​និវត្តន៍​នៅ​សហរដ្ឋ​អាមេរិក​ បាន​ថ្លែង​ថា ការចាក់​វ៉ាក់សាំង​ប្រឆាំង​កូវីដ១៩ ដល់​កុមារ និង​ក្មេងវ័យ​ជំទង់ ​មាន​សារៈសំខាន់​ណាស់ ដើម្បី​ជួយ​ការពារ​កុំ​ឲ្យ​ពួកគេ​ធ្លាក់ខ្លួន​ឈឺ​ធ្ងន់ធ្ងរ​ដោយសារ​ជំងឺ​កូវីដ១៩ និង​ជួយកាត់​បន្ថយ​ការឆ្លង​រាលដាល​នៅក្នុង​សហគមន៍។ លោក​វេជ្ជបណ្ឌិត​បាន​បញ្ជាក់​ថា វ៉ាក់សាំង​កូវីដ១៩ សម្រាប់​កុមារ​ និង​ក្មេងវ័យ​ជំទង់​ប្រភេទ Pfizer មាន​សុវត្ថិភាព និង​ប្រសិទ្ធភាព​ចំពោះ​កុមារ​ និង​ក្មេងវ័យជំទង់៕ (អ្នកស្រី ស៊ូ ពេជ្រចិន្តា, Hello VOA សុខភាព, វ៉ាស៊ីនតោន, ថ្ងៃទី២០ ខែមករា ឆ្នាំ២០២២)