Hello VOA សុខភាព៖ លទ្ធផលតេស្តវិជ្ជមានកូវីដ១៩ មិនមែនជាការអស់សង្ឃឹមទេ
Your browser doesn’t support HTML5
លោកវេជ្ជបណ្ឌិត សៀង សេង វេជ្ជបណ្ឌិតខ្មែរចូលនិវត្តន៍នៅរដ្ឋ California សហរដ្ឋអាមេរិក បានថ្លែងថា នៅពេលបុគ្គលម្នាក់មានលទ្ធផលតេស្តវិជ្ជមានកូវីដ១៩ មិនមែនបានសេចក្តីថា យើងលែងមានក្តីសង្ឃឹម ឬមានជំនឿថា យើងប្រាកដជាស្លាប់នោះទេ។ ភាគច្រើនអ្នកជំងឺកូវីដ១៩ មិនមានរោគសញ្ញា ឬមានរោគសញ្ញាតិចតួចប៉ុណ្ណោះ ហើយក៏មិនតម្រូវឲ្យទៅព្យាបាលនៅក្នុងមន្ទីពេទ្យដែរ លើកលែងអ្នកដែលមានជំងឺប្រចាំកាយរ៉ាំរ៉ៃប៉ុណ្ណោះ ដែលមានហានិភ័យខ្ពស់៕ (អ្នកស្រី ស៊ូ ពេជ្រចិន្តា, HelloVOA សុខភាព, វ៉ាស៊ីនតោន, ថ្ងៃទី១៨ ខែ មីនា ឆ្នាំ២០២១)