Hello VOA សុខភាព៖ វិធីបង្ការជំងឺមហារីក
Your browser doesn’t support HTML5
ការពិនិត្យរកជំងឺមុនឈឺ និងការបង្ការអាចកាត់បន្ថយការស្លាប់ដោយសារជំងឺមហារីក។ នេះបើតាមការបញ្ជាក់របស់លោក តាំង តេកហុង វេជ្ជបណ្ឌិតខ្មែរអាមេរិកាំងចូលនិវត្តន៍នៅរដ្ឋ Florida សហរដ្ឋអាមេរិក។ លោកបានមានប្រសាសន៍ទៀតថា ការពិនិត្យរកជំងឺឃើញនៅដំណាក់កាលដំបូងៗ អាចធ្វើឱ្យការព្យាបាលមានប្រសិទ្ធភាពជាទីបំផុត ហើយរបៀបរស់នៅប្រចាំថ្ងៃក៏ចូលរួមចំណែកដល់ការបង្ការជំងឺមហារីកផងដែរ។ លោកវេជ្ជបណ្ឌិត តាំង តេកហុង នឹងបកស្រាយអំពីវិធីបង្ការជំងឺមហារីកនៅក្នុងកម្មវិធី Hello VOA ស្ដីពីសុខភាពនៅក្នុងខែវិច្ឆិកានេះ ដែលមានអ្នកស្រី ហុង ចិន្ដា ជាអ្នកសម្របសម្រួល៕
(អ្នកស្រី ហុង ចិន្ដា, Hello VOA សុខភាព, វ៉ាស៊ីនតោន, ថ្ងៃទី១៧ ខែវិច្ឆិកា ឆ្នាំ២០២៤)