Hello VOA៖ គណបក្ស​ខ្មែរ​រួបរួម​ជាតិ​ផ្តោត​លើ​ខេត្តធំៗ​៥​ ជា​អាទិភាព​សម្រាប់​ការ​បោះឆ្នោត​ជាតិ​ឆ្នាំ​២០២៣

Your browser doesn’t support HTML5

ប្រធាន​គណបក្ស​ខ្មែរ​រួបរួម​ជាតិ​លោក​ ញឹក ប៊ុនឆៃ​ បានឲ្យ​ដឹងថា​ គណបក្ស​របស់​លោក​កំពុង​តែ​មមាញឹក​រៀបចំ និង​ពង្រឹង​រចនាសម្ព័ន្ធ​នៅ​មូលដ្ឋាន​ ក្រោយ​មាន​ការ​ចុះចូល​ពី​សមាជិក​គណបក្ស​ផ្សេងៗ និង​ការ​រួបរួម​ជាមួយ​នឹង​គណបក្ស​កម្ពុជា​និយម​របស់​លោក យ៉ែម​ បុញ្ញឫទ្ធិ។ លោក ញឹក ប៊ុនឆៃ បាន​បញ្ជាក់​ថា គណបក្ស​ខ្មែរ​រួបរួម​ជាតិ​ ផ្តោត​អាទិភាព​លើ​ខេត្ត​ធំៗ​តែ ៥ ប៉ុណ្ណោះ​ ដើម្បី​ប្រឹងប្រែង​ខិតខំ​ធ្វើ​យ៉ាងណា​ឲ្យ​​ទទួល​បាន​អាសនៈ​ពី​ការ​បោះឆ្នោត​​ថ្នាក់​ជាតិ​នា​ឆ្នាំ ២០២៣ ខាង​ពេលមុខ​នេះ៕ (ខាន់ សុគុំមនោ​, Hello VOA, ភ្នំពេញ, ២១ វិច្ឆិកា ឆ្នាំ២០២២)