Hello VOA៖ អ្នកនយោបាយគណបក្សភ្លើងទៀនសង្ឃឹមឈ្នះអាសនៈសភាសម្រាប់មណ្ឌលខេត្តបាត់ដំបង
Your browser doesn’t support HTML5
គណបក្សភ្លើងទៀន ដែលជាគណបក្សជំទាស់ដ៏ធំមួយ បានរៀបចំបញ្ជីឈ្មោះបេក្ខជន ដែលនឹងឈរឈ្មោះក្នុងការបោះឆ្នោតតំណាងរាស្រ្តនាខែកក្កដាខាងមុខនេះ។ លោក ភូ សុវណ្ណថា ប្រធានប្រតិបត្តិប្រចាំខេត្តបាត់ដំបងរបស់គណបក្សភ្លើងទៀន ក៏បានសម្រេចឈរឈ្មោះសម្រាប់ការបោះឆ្នោតខាងមុខនេះ។ នៅក្នុងកម្មវិធី Hello VOA ស្តីអំពីការបោះឆ្នោត លោក ភូ សុវណ្ណថា ជំរុញឱ្យអាជ្ញាធរអនុញ្ញាតគណបក្សភ្លើងទៀនមានលទ្ធភាពគ្រប់គ្រាន់ក្នុងការធ្វើយុទ្ធនាការរកសំឡេងឆ្នោត ដោយស្មើមុខស្មើមាត់ជាមួយគណបក្សដទៃទៀត៕ (ស៊ុន ណារិន, Hello VOA, ភ្នំពេញ,១៥ ឧសភា ២០២៣)