Hello VOA៖ ការតវ៉ាក្រោយបោះឆ្នោតនៅតែកើតមាន បើមិនមានការព្យាយាមដោះស្រាយបញ្ហាតាមសំណើពីភាគីពាក់ព័ន្ធ
Your browser doesn’t support HTML5
កម្ពុជារៀបចំការបោះឆ្នោតជ្រើសតាំងតំណាងរាស្ត្រ នៅថ្ងៃអាទិត្យ ទី ២៣ ខែកក្កដា ប្រមាណកន្លះឆ្នាំខាងមុខនេះ។ នៅខែមករានេះ លោក កន សាវាង្ស ជាអ្នកសម្របសម្រួលផ្នែកកម្មវិធីអង្កេតនិងតស៊ូមតិនៃអង្គការខុមហ្វ្រែល បានថ្លែងថា បើសិនជាគណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត (គ.ជ.ប) នៅតែបដិសេធចំណុចដែលភាគីពាក់ព័ន្ធបានស្នើ នោះវាមិនខុសពីឆ្នាំ ២០២២ ទេ ដែលបញ្ហាផ្សេងៗនិងអាចកើតឡើងដដែលៗ សម្រាប់ការបោះឆ្នោតថ្នាក់ជាតិនៅខែកក្កដានេះ។ លោកថ្លែងនៅក្នុងកម្មវិធី Hello VOA បន្ថែមថា បើសិន គ.ជ.ប មិនព្យាយាមធ្វើការដោះស្រាយនូវសំណើរបស់ភាគីពាក់ព័ន្ធទេ នោះការតវ៉ាក្រោយបោះឆ្នោតនឹងនៅតែកើតមានឡើង ហើយទាំងប្រជាពលរដ្ឋ និងភាគីប្រកួតប្រជែងមិនអស់ចិត្ត និងមិនស្ងប់ចិត្ត៕ (ខាន់ សុគុំមនោ, Hello VOA, ភ្នំពេញ, ១៦ មករា ២០២៣)