Hello VOA៖ កុមាររស់នៅឆ្ងាយពីឪពុកម្តាយដែលធ្វើចំណាកស្រុកកាន់តែច្រើន ការអភិវឌ្ឍសង្គមកាន់តែប៉ះពាល់
Your browser doesn’t support HTML5
ការធ្វើចំណាកស្រុកទៅរកការងារធ្វើទាំងក្នុង និងក្រៅប្រទេស បានក្លាយចលករដ៏សំខាន់សម្រាប់ការអភិវឌ្ឍសេដ្ឋកិច្ច និងកាត់បន្ថយភាពក្រីក្រ។ ក៏ប៉ុន្តែអ្នកធ្វើចំណាកស្រុកជាច្រើននាក់យល់ដឹងតិចតួចនៅឡើយអំពីផលប៉ះពាល់ផ្នែកសុខភាព និងសង្គមលើពលករចំណាកស្រុក និងក្រុមគ្រួសាររបស់ពួកគេ ជាពិសេសកូនៗរបស់ពួកគេ។ នៅក្នុងកម្មវិធី Hello VOA ស្តីអំពីចំណាកស្រុក អ្នកស្រី ឌុំ ច័ន្ទធីតា មន្ត្រីកម្មវិធីថ្នាក់ជាតិទទួលបន្ទុកសុខភាពនៃអង្គការអន្តរជាតិទេសន្តរប្រវេសន៍ ហៅកាត់ថា IOM ថ្លែងថា ការអភិវឌ្ឍសង្គមនឹងរងផលប៉ះពាល់ ប្រសិនបើកុមារកាន់តែច្រើនត្រូវរស់នៅឆ្ងាយពីឪពុកម្តាយដែលធ្វើចំណាកស្រុក៕ (កាន់ វិច្ឆិកា, ភ្នំពេញ, ២៥ ឧសភា ២០២៣)