Hello VOA៖ ជំងឺលើសជាតិខ្លាញ់ cholesterol អាចសម្លាប់មនុស្សដោយស្ងប់ស្ងាត់
Your browser doesn’t support HTML5
លោកវេជ្ជបណ្ឌិត សៀង សេង នៅរដ្ឋ California ពន្យល់ថា ការមានជាតិខ្លាញ់ខ្ពស់ក្នុងឈាមជាហានិភ័យចម្បងនៃជំងឺគាំងបេះដូងនិងជំងឺដាច់សរសៃឈាមក្នុងខួរក្បាល។ លោកវេជ្ជបណ្ឌិតមានប្រសាសន៍ថា មនុស្សម្នាក់ៗចាំបាច់ត្រូវដឹងពីកម្រិតជាតិខ្លាញ់ក្នុងខ្លួនរបស់យើង ដើម្បីការពារខ្លួនរបស់យើងពីជំងឺនានាដែលបង្កឡើងដោយការកកជាតិខ្លាញ់ក្នុងសរសៃឈាម៕ (អ្នកនាង ស្រេង លក្ខិណា, Hello VOA សុខភាព, វ៉ាស៊ីនតោន, ថ្ងៃទី១៥ ខែធ្នូ ឆ្នាំ២០២២)