Hello VOA សំឡេងជំនាន់ថ្មី៖ ការបរិច្ចាគទៅអ្នកខ្វះខាតអំឡុងការរីករាលដាលជំងឺកូវីដ១៩ ជាការលើកស្ទួយវប្បធម៌នៃការចែករំលែក
Your browser doesn’t support HTML5
ចាប់តាំងពីជំងឺកូវីដ១៩ ឆ្លងរាលដាលនៅកម្ពុជាពីដើមឆ្នាំ២០២០មក គេឃើញប្រទេសនេះរងផលប៉ះពាល់ស្ទើរគ្រប់វិស័យ ប្រជាពលរដ្ឋជាច្រើនក៏រងផលប៉ះពាល់ជីវភាពផងដែរ។ ខណៈដែលប្រជាពលរដ្ឋក្រីក្រជាច្រើនប្រឈមនឹងបញ្ហា ព្រមទាំងខ្វះខាតស្បៀង យុវជនមួយក្រុមបានបង្កើតគម្រោង Local4Local ដើម្បីប្រមូលការបរិច្ចាគពីប្រជាពលរដ្ឋ ផ្តល់ជាអាហារ និងសម្ភារៈផ្សេងៗដល់អ្នកដែលត្រូវការក្នុងរាជធានីភ្នំពេញ។ លោក តាំង ហួងហាវ ស្ថាបនិកគម្រោង Local4Local ថ្លែងក្នុងកម្មវិធី Hello VOA សំឡេងជំនាន់ថ្មីថា ការបរិច្ចាគរបស់ប្រជាពលរដ្ឋទៅអ្នកខ្វះខាតអំឡុងពេលសង្គមប្រឈមផលលំបាក បង្ហាញពីការលើកស្ទួយវប្បធម៌នៃការចែករំលែក៕ (អ្នកនាង កាន់ វិច្ឆិកា, ភ្នំពេញ, ១៥ វិច្ឆិកា ២០២១)