Hello VOA៖ វិបត្តិជំងឺកូវីដនិងសង្រ្គាមនៅអ៊ុយក្រែនធ្វើឱ្យការបញ្ជាទិញធ្លាក់ចុះ
Your browser doesn’t support HTML5
បើទោះបីជាវិបត្តិជំងឺកូវីដ ១៩ បានស្រាកស្រាន្តច្រើនក្តី ក៏ផលប៉ះពាល់បង្កឡើងដោយវិធានការទប់ស្កាត់ការឆ្លងរាលដាលរបស់ជំងឺនេះនៅតែបន្តជះឥទ្ធិពលលើសង្វាក់ផលិតកម្មនៅជុំវិញពិភពលោក។ បន្ថែមលើនេះ សង្គ្រាមឈ្លានពានរបស់រុស្ស៊ីនៅអ៊ុយក្រែនកំពុងបង្កភាពមិនប្រាកដប្រជាបន្ថែមទៀតលើដំណើរការសេដ្ឋកិច្ចសាកលលោក ដែលមានភាពប្រទាក់ក្រឡាគ្នា។ នៅក្នុងកម្មវិធី Hello VOA លោក ប៉ាវ ស៊ីណា ប្រធានសម្ព័ន្ធសហជីពចលនាកម្មករ ថ្លែងថា វិបត្តិជំងឺកូវីដ១៩ និងសង្រ្គាមឈ្លានពានរបស់រុស្ស៊ីលើអ៊ុយក្រែននេះ ធ្វើឱ្យការបញ្ជាទិញរបស់អន្តរជាតិបានធ្លាក់ចុះ ដែលប៉ះពាល់ឱកាសការងារនិងប្រាក់ចំណូលរបស់កម្មករក្នុងប្រទេសកម្ពុជា៕
(លោក ស៊ុន ណារិន, Hello VOA, ភ្នំពេញ, ទី៣១ ខែសីហា ឆ្នាំ២០២៣)