Hello VOA៖ ក្រុមយុវជនថា អំពើពុករលួយនៅតែមានក្នុងចំណោមអ្នកមានអំណាចដែលឃុបឃិតឲ្យឈ្មួញកាប់ឈើ
Your browser doesn’t support HTML5
មេដឹកនាំអង្គការយុវជនដែលធ្វើការងារផ្នែកសិទ្ធិមនុស្ស បរិស្ថាន និងយុវជនក្នុងប្រទេសកម្ពុជាលើកឡើងថា រដ្ឋាភិបាលត្រូវតែចាត់វិធានការបោសសំអាតអំពើពុករលួយក្នុងចំណោមមន្ត្រីអាជ្ញាធរដែលពាក់ព័ន្ធនឹងការកាប់បំផ្លាញព្រៃឈើខុសច្បាប់ ដើម្បីទប់ស្កាត់មហន្តរាយព្រៃឈើនៅកម្ពុជា។ លោក អ៊ុល វ៉ាន់ ប្រធានអង្គការសមាគមបណ្តាញយុវជនកម្ពុជា មានប្រសាសន៍នៅក្នុងកម្មវិធី Hello VOA កាលពីថ្ងៃព្រហស្បតិ៍ទី១០ ខែមិថុនាថា៖ «ទោះបីជារដ្ឋាភិបាលកម្ពុជាបានបង្កើតគណៈកម្មការទប់ស្កាត់បទល្មើសព្រៃឈើ មានក្រសួងបរិស្ថាន ឬក្រសួងកសិកម្មជាដើមហ្នឹង យើងឃើញថា ប្រសិទ្ធភាពនៅតែមិនអាចទប់ស្កាត់ការកាប់បំផ្លាញព្រៃឈើបាន ដោយសារតែយើងសង្កេតឃើញថា មានអំពើពុករលួយ មានការឃុបឃិត[គប់គិត] គ្នាជាប្រព័ន្ធ ការសហការគ្នាជាប្រព័ន្ធក្នុងចំណោមក្រុមហ៊ុនក៏ដូចជាអ្នកមានអំណាចក្នុងប្រទេសកម្ពុជា»៕ (សាយ មុន្នី, Hello VOA, វ៉ាស៊ីនតោន, ១០ មិថុនា ២០២១)