Hello VOA៖ បក្សសង្គ្រោះជាតិបារម្ភនឹងការកើនឡើងពលកម្មកុមារដោយសារកូវីដ១៩ធ្វើឲ្យស្ថានភាពកាន់តែអាក្រក់
Your browser doesn’t support HTML5
អង្គការពលកម្មអន្តរជាតិនិងអង្គការយូនីសេហ្វ បានចេញរបាយការណ៍រួមគ្នាមួយកាលពីដើមខែមិថុនា ដោយបានបង្ហាញពីផលប៉ះពាល់នៃជំងឺកូវីដ១៩ លើកុមារនៅទូទាំងពិភពលោក។ អង្គការនេះបានព្រមានថា បើរដ្ឋនានាមិនបានដោះស្រាយឲ្យបានត្រឹមត្រូវទេ កុមារ៩លាននាក់បន្ថែមទៀតនឹងត្រូវធ្វើពលកម្មកុមារ។ នៅក្នុងកម្មវិធី Hello VOA ដែលមានលោក ម៉ែន គឹមសេង ជាអ្នកសម្របសម្រួលនៅថ្ងៃព្រហស្បតិ៍ ទី២៤ ខែមិថុនា ឆ្នាំ២០២១ លោកស្រី មូរ សុខហួរ អនុប្រធានគណបក្សសង្គ្រោះជាតិ ចាត់ទុកថា នេះជាបញ្ហាធ្ងន់ធ្ងរនិងអំពាវនាវឲ្យរដ្ឋាភិបាលកម្ពុជា យកចិត្តទុកដាក់និងដាក់គោលនយោបាយបង្ការជាមុនដោយសារស្ថានភាពពលកម្មកុមារនៅកម្ពុជាបច្ចុប្បន្ន មិនទាន់ល្អនៅឡើយដែរ៕