Hello VOA ពិសេស៖
Hello VOA ពិសេស៖ សង្គមស៊ីវិល ទទូចឱ្យរដ្ឋាភិបាលឆ្លើយតបវិជ្ជមានចំពោះការទាមទាររបស់ EU ដើម្បីរក្សា EBA
Your browser doesn’t support HTML5
អ្នកដឹកនាំអង្គការសង្គមស៊ីវិលក្នុងប្រទេសកម្ពុជា បានទទូចឱ្យរដ្ឋាភិបាល ពិចារណាធ្វើតាមលក្ខខណ្ឌដែលសហភាពអឺរ៉ុបទាមទារ ដូចជាការផ្ដល់សិទ្ធិធ្វើនយោបាយដល់មេដឹកនាំបក្សសង្គ្រោះជាតិឡើងវិញ និងសិទ្ធិបំពេញការងារដោយពេញលេញរបស់អង្គការសង្គមស៊ីវិលជាដើម ដើម្បីអាចរក្សាប្រព័ន្ធអនុគ្រោះពន្ធ «គ្រប់មុខទំនិញ លើកលែងសព្វាវុធ» ឬ EBA។ លោក ព្រាប កុល នាយកប្រតិបត្តិនៃអង្គការតម្លាភាពកម្ពុជាមានប្រសាសន៍នៅក្នុងកម្មវិធីHello VOAកាលពីថ្ងៃច័ន្ទទី១១ខែធ្នូឆ្នាំ២០១៩ថា៖ «ហើយនិងរៀបចំឱ្យមានប្រជាធិបតេយ្យ ការបោះឆ្នោតដោយសេរីនិងយុត្តិធម៌ត្រឹមត្រូវអីឡើងវិញហ្នឹង គឺជាលក្ខខណ្ឌដែលត្រូវឆ្លើយតបទទួលបានការបន្តEBA»៕ (លោក សាយ មុន្នី, Hello VOA, វ៉ាស៊ីនតោន, ១១ ធ្នូ ២០១៩)