Hello VOA៖ សង្គមស៊ីវិលអំពាវនាវឲ្យមានការស៊ើបអង្កេតឯករាជ្យលើការចោទប្រកាន់អំពើស៊ីសំណូករបស់ប៉ូលិស
Your browser doesn’t support HTML5
អ្នកតស៊ូមតិប្រឆាំងអំពើពុករលួយក្នុងប្រទេសកម្ពុជាលើកឡើងថា ស្ថាប័នមានសមត្ថកិច្ចរួមមានអង្គភាពប្រឆាំងអំពើពុករលួយនិងអយ្យការតុលាការជាដើម គួរតែបើកការស៊ើបអង្កេតឯករាជ្យមួយលើករណីចោទប្រកាន់អំពីអំពើស៊ីសំណូករបស់ប៉ូលិសក្នុងប្រទេសកម្ពុជា ដើម្បីស្វែងរកសុចរិតភាពនិងភាពគួរឲ្យជឿជាក់បានក្នុងប្រព័ន្ធយុត្តិធម៌របស់ជាតិ។ លោក ប៉ិច ពិសី នាយកប្រតិបត្តិនៃអង្គការតម្លាភាពកម្ពុជា មានប្រសាសន៍ដូច្នេះនៅក្នុងកម្មវិធី Hello VOA កាលពីថ្ងៃព្រហស្បតិ៍ ទី៩ ខែកញ្ញាឆ្នាំ២០២១៖ «កាលណាមានតម្រុយហើយមានការប៉ះពាល់ប្រយោជន៍សាធារណៈបែបហ្នឹង គឺអាជ្ញាធរដែលអនុវត្តច្បាប់ហ្នឹងហើយដែលត្រូវទទួលខុសត្រូវក្នុងការស៊ើបអង្កេតបន្ត ហើយបើអាចធ្វើការឆ្លើយតបជាសាធារណៈ ដើម្បីធានាលើការជឿជាក់លើស្ថាប័នរបស់ខ្លួន»៕ (សាយ មុន្នី, Hello VOA, វ៉ាស៊ីនតោន, ទី៩ ខែកញ្ញា ឆ្នាំ២០២១)