Hello VOA៖ សង្គមស៊ីវិល ទទូចឲ្យរដ្ឋាភិបាលចាត់វិធានការម៉ឺងម៉ាត់ប្រឆាំងអំពើពុករលួយក្នុងគ្រាមានការឆ្លងរាលដាលនៃជំងឺកូវីដ១៩
Your browser doesn’t support HTML5
មេដឹកនាំអង្គការសង្គមស៊ីវិលដែលធ្វើការងារផ្នែកការពារសិទ្ធិមនុស្ស និងពលករក្នុងប្រទេសកម្ពុជាលើកឡើងថា រដ្ឋាភិបាលត្រូវតែចាត់វិធានការបោសសំអាតអំពើពុករលួយពីលើមកក្រោម ដើម្បីទប់ស្កាត់ការឆ្លងរាលដាលនៃជំងឺកូវីដ១៩និងបញ្ចៀសផលប៉ះពាល់ធ្ងន់ធ្ងរលើសុខភាពសាធារណជនទូទៅ។ លោក មឿន តុលា នាយកប្រតិបត្តិនៃមជ្ឈមណ្ឌលសម្ព័ន្ធភាពការងារនិងសិទ្ធិ មនុស្ស មានប្រសាសន៍នៅក្នុងកម្មវិធី Hello VOAកាលពីថ្ងៃព្រហស្បតិ៍ ទី១១ ខែមីនាថា៖ «យើងកុំគិតថា អានេះបក្សរបស់ខ្លួន យើងកុំទៅធ្វើករគេ ទុកប្រឡោះឲ្យគេរកស៊ីអញ្ចឹងទៅ។ បើសិនជាមន្ត្រីទាំងអស់យកប្រយោជន៍ជាតិជាធំ ហើយយើងចាំផ្តើមលាងសម្អាតខ្លួន ឈប់ប្រព្រឹត្តិអំពើពុករលួយហ្នឹងទៅ... នោះនឹងមានប្រសិទ្ធភាព»៕ (សាយ មុន្នី, Hello VOA, វ៉ាស៊ីនតោន, ១១ ខែមីនា ឆ្នាំ២០២១)