Hello VOA៖ ជំនួយអភិវឌ្ឍន៍ចិននៅកម្ពុជាក្នុងជំនាន់ផ្លូវក្រវាត់ពាណិជ្ជកម្ម BRI
Your browser doesn’t support HTML5
ចិនជាប្រភពវិនិយោគពីបរទេសធំជាងគេឈរនៅលំដាប់ទី១នៅកម្ពុជា។ ក្នុងជំនាន់ផ្លូវក្រវាត់ពាណិជ្ជកម្ម BRI ដែលស្ថិតក្រោមរដ្ឋសម័យដឹកនាំរបស់លោក Xi Jinping ប្រធានាធិបតីចិន លំហូរទុនវិនិយោគលើផ្នែកហេដ្ឋារចនាសម្ព័ន្ធ ត្រូវបានអ្នកស្រាវជ្រាវនានាលើកឡើងថា បាននាំទាំងឱកាសនិងហានិភ័យដល់ប្រទេសម្ចាស់ស្រុកដូចជាកម្ពុជាជាដើម។ ក្នុងកម្មវិធី Hello VOA នៅថ្ងៃទី៧ ខែមេសា ឆ្នាំ២០២២ ដែលមានលោក អូន ឆេងប៉រ ជាអ្នកសម្របសម្រួល លោក ចិន ហ៊ាង អ្នកស្រាវជ្រាវនៅវិទ្យាស្ថានវេទិកាអនាគត បានពិភាក្សាអំពីវិធីដែលកម្ពុជាអាចទាញយកប្រយោជន៍ជាអតិបរមា និងបន្ថយហានិភ័យឱ្យនៅត្រឹមកម្រិតអប្បបរមា ក្នុងការទទួលជំនួយអភិវឌ្ឍន៍ពីប្រទេសចិនក្នុងជំនាន់ផ្លូវក្រវាត់ពាណិជ្ជកម្ម BRI នេះ។ កំណត់សម្គាល់៖ លោក អូន ឆេងប៉រ ដែលជាអ្នកសម្របសម្រួលកម្មវិធី Hello VOA នេះ ក៏មានតួនាទីដោយឡែកនៅវិទ្យាស្ថានវេទិកាអនាគតផងដែរ ដែលលោកជាអ្នកស្រាវជ្រាវ (Research Fellow)។ ក៏ប៉ុន្តែ ការកំណត់ប្រធានបទនិងផលិតកម្មនេះកម្មវិធី Hello VOA នេះ ត្រូវបានធ្វើឡើងដោយឯករាជ្យនិងស្វយ័ត មិនមានការចូលរួមដោយផ្ទាល់ ឬដោយផ្នែកពីវេទិកាអនាគតឡើយ៕