Hello VOA ស្រ្តីនិងភាពជាអ្នកដឹកនាំ៖ ការប្រឈមជាទូទៅរបស់ស្រ្តីនៅក្នុងការឈានទៅកាន់តួនាទីជាអ្នកដឹកនាំ
Your browser doesn’t support HTML5
លោកស្រី សឺនកេត សិរីលក្ខណ៍ អ្នកសម្របសម្រួលកម្មវិធីអប់រំ និងយេនឌ័រ នៃគណៈកម្មាធិការដើម្បីការបោះឆ្នោតដោយសេរី និងយុត្តិធម៌នៅកម្ពុជា ហៅកាត់ថាខុមហ្វ្រែលបានថ្លែងថា ស្រ្តីនៅតែប្រឈមនឹងការរើសអើងគ្រប់ទម្រង់ក្នុងការទទួលបានតំណែងជាអ្នកដឹកនាំ។ ការណ៍នេះបានប៉ះពាល់យ៉ាងខ្លាំងដល់ទឹកចិត្តស្រ្តីទាំងឡាយ ដែលពោរពេញដោយសមត្ថភាពនិងចង់ក្លាយជាថ្នាក់ដឹកនាំ។ អ្នកស្រីបានបន្ថែមថា ទោះជាយ៉ាងណាក៏ដោយ ស្រ្តីពោរពេញទៅដោយសក្តានុពល ហើយស្រ្តីត្រូវតែបង្ហាញពីសក្តានុពលរបស់ខ្លួនក្នុងការប្រយុទ្ធប្រឆាំងនឹងការរើសអើងនិងអំពើហិង្សានានាដែលកើតទៅលើខ្លួន៕ (អ្នកស្រី ស៊ូ ពេជ្រចិន្តា, HelloVOA ស្រ្តីនិងភាពជាអ្នកដឹកនាំ, វ៉ាស៊ីនតោន, ថ្ងៃទី១ ខែវិច្ឆិកា ឆ្នាំ២០២១)