Hello VOA៖ លោកស្រី ចក់ សុភាព ថាលំហសង្គមស៊ីវិល«ហាក់ដូចជារួមតូចមែនទែន»
Your browser doesn’t support HTML5
ថ្មីៗនេះ ក្នុងអំឡុងពេលកម្ពុជារៀបចំប្រកាសលទ្ធផលបោះឆ្នោតឃុំសង្កាត់ ស្ថានភាពសិទ្ធិមនុស្ស និងលិទ្ធិប្រជាធិបតេយ្យនៅកម្ពុជាត្រូវបានគេមើលឃើញនៅតែដើរថយក្រោយ។ លោកស្រី ចក់ សុភាព បង្ហាញក្តីបារម្ភប្រាប់វីអូអេថា លំហសង្គមស៊ីវិល«ហាក់ដូចជារួមតូចមែនទែន» ខណៈគណបក្សនយោបាយ មួយចំនួនក៏បានលើកឡើងថាការបោះឆ្នោតនេះ មិនសេរី និង មិនយុត្តិធម៌។ កាលពីដើមខែ ឧសភា សមាជិកសភារបស់សហភាពអឺរ៉ុបជាច្រើនរូបបានបោះឆ្នោតសម្រេចលើញត្តិ ដោយបង្ហាញបារម្ភអំពីការណ៍បន្តបង្ក្រាបនយោបាយនៅកម្ពុជា និងជំរុញឱ្យគណៈកម្មការអឺរ៉ុប ត្រៀមខ្លួនក្នុងការដកឋានៈប្រព័ន្ធអនុគ្រោះពន្ធ ឬ EBA ទាំងស្រុងប្រសិនបើការបោះឆ្នោតឃុំសង្កាត់នេះ និងការបោះឆ្នោតថ្នាក់ជាតិឆ្នាំ២០២៣ មិនមានភាពសេរី និងយុត្តិធម៌៕