Hello VOA៖ ពលករចំណាកស្រុកខ្មែរភាគច្រើនមានជំងឺផ្លូវចិត្តដោយសារបរិយាកាសរស់នៅ និងសម្ពាធការងារ
Your browser doesn’t support HTML5
ពលករកម្ពុជាយ៉ាងហោចណាស់ជាងមួយលាននាក់ បាននិងកំពុងធ្វើចំណាកស្រុកទៅធ្វើការនៅក្រៅប្រទេស។ ពលករចំណាកស្រុកខ្មែរភាគច្រើនធ្វើការក្នុងវិស័យកសិកម្មសំណង់អ្នកបម្រើតាមផ្ទះសេវាកម្មឧស្សាហកម្មផលិតកម្ម និងចិញ្ចឹមសត្វ។ ពួកគេភាគច្រើនទទួលបានប្រាក់ចំណូលមិនគ្រប់គ្រាន់ ហើយជាប់បំណុលធនាគារ។ លោក ប៉ាល់ ចំរើន អ្នកស្រាវជ្រាវជំនាញផ្នែកសុខភាពសាធារណៈថ្លែងក្នុងកម្មវិធី Hello VOA ស្តីពីពលករចំណាកស្រុកថា ភាគច្រើននៃពលករចំណាកស្រុកខ្មែរមានជំងឺផ្លូវចិត្ត ដោយសារបរិយាកាសរស់នៅ និងសម្ពាធការងារ។ (អ្នកនាង កាន់ វិច្ឆិកា, ភ្នំពេញ, ២៤ វិច្ឆិកា ២០២២)