Hello VOA៖ អ្នកជំនាញថា កសិករកម្ពុជារងបន្ទុកធ្ងន់ធ្ងរពីជំងឺរាតត្បាតកូវីដ១៩
Your browser doesn’t support HTML5
ការសិក្សាមួយរកឃើញថា កសិករកម្ពុជារងផលប៉ះពាល់ធ្ងន់ធ្ងរដោយសារជំងឺកូវីដ១៩ ពីព្រោះចំណូលដែលធ្លាប់បានពីសមាជិកក្រុមគ្រួសារដែលធ្វើចំណាកស្រុក បានធ្លាក់ចុះ ផលិតផលកសិកម្មរងផលប៉ះពាល់ និងបំណុលកាន់តែកើនឡើង ប៉ុន្តែពួកគាត់ បានខិតខំប្រកបរបរបន្ទាប់បន្សំនៅក្នុងគ្រួសារដែលមានដូចជា ចិញ្ចឹមមាន់ទា និងប្រកបរបរលក់ដូរតិចតួចដើម្បីដោះទាល់។ ស្របពេលនេះដែរ ក៏មានអ្នកខ្លះបានចាកចោលផ្ទះសម្បែងដោយសារតែមិនអាចបង្វិលប្រាក់ដែលជំពាក់ សងគ្រឹះស្ថានមីក្រូហិរញ្ញវត្ថុបានទាន់ពេល។ លោក ម៉ែន គឹមសេង នៃវីអូអេ បានសម្ភាសលោក ថេង សាវឿន ប្រធានសមាគមសម្ព័ន្ធសហគមន៍កសិករកម្ពុជា អំពីរឿងនេះ៕ (លោក ម៉ែន គឹមសេង, Hello VOA ពលករចំណាកស្រុក, វ៉ាស៊ីនតោន, ថ្ងៃទី២៨ ខែតុលា ឆ្នាំ២០២១)