Hello VOA៖ វិបត្តិកូវីដ១៩បង្ហាញថា ថៃមិនគោរពកម្ពុជាជាភាគីស្មើគ្នា
Your browser doesn’t support HTML5
វិបត្តិសុខភាពដែលបង្កឡើងដោយជំងឺកូវីដ១៩ គួរតែជាមេរៀនមួយដែលតម្រូវឲ្យប្រទេសកម្ពុជានិងថៃពិភាក្សាអំពីការការពារនិងផ្តល់តម្លៃដល់ពលករចំណាកស្រុកខ្មែរនៅប្រទេសថៃ ក្នុងនាមជាដៃគូការងារស្មើភាពគ្នា។ នេះបើតាមការបញ្ជាក់របស់គណបក្សប្រឆាំង។ អ្នកស្រី មូរ សុខហួរ អនុប្រធានគណបក្សសង្គ្រោះជាតិ បានបញ្ជាក់ក្នុងកម្មវិធីហេឡូវីអូអេកាលពីថ្ងៃព្រហស្បតិ៍ថា ក្នុងពេលមានវិបត្តិសុខភាពនេះ ភាគីថៃ បានបិទច្រកព្រំដែនដោយគ្មានទុកពេលឲ្យពលករខ្មែរបានរៀបចំខ្លួនទាន់ពេលទេ ដែលបណ្តាលឲ្យពួកគេជួបប្រទះបញ្ហាជាច្រើន ក្នុងនោះដូចជាពិបាកធ្វើដំណើរវិលត្រឡប់មកប្រទេសវិញ និងការបាត់បង់ប្រាក់ចំណូលក៏ដូចជាការមិនទទួលបានសេវាសុខាភិបាលជាដើម។ អ្នកស្រី មូរ សុខហួរ បានស្នើឲ្យរដ្ឋាភិបាលកម្ពុជា ជួបចរចាជាមួយនឹងភាគីថៃ ដើម្បីទាមទារឲ្យគោរពសិទ្ធិពលករទាំងនេះស្របតាមច្បាប់អន្តរជាតិនិងរដ្ឋធម្មនុញ្ញនៃប្រទេសកម្ពុជា៕ (លោក ម៉ែន គឹមសេង, Hello VOA, វ៉ាស៊ីនតោន, ថ្ងៃទី២៧ ខែកក្កដា ឆ្នាំ២០២០)