អ្នកជំនាញមើលឃើញថា ហានិភ័យនានាលើផ្នែកសេដ្ឋកិច្ចនិងសុខាភិបាលអាចនឹងទាញទម្លាក់ពលរដ្ឋជាច្រើនឱ្យធ្លាក់ក្នុងស្ថានភាពក្រីក្រដោយសារកម្ពុជាខ្វះខាតប្រព័ន្ធការពារសង្គម។ ការណ៍នេះនឹងធ្វើឱ្យមានគម្លាតរវាងអ្នកមាននិងអ្នកក្រកាន់តែធំខ្លាំង។ លោក ឱក សេរីសោភក្តិ៍ អ្នកឯកទេសខាងផ្នែកអភិបាលកិច្ចល្អស្នើឡើងថា ការបែងចែកភោគផលរីកចម្រើនសេដ្ឋកិច្ចឱ្យមានតម្លាភាពនិងប្រកបដោយសមធម៌នឹងជួយកាត់បន្ថយគម្លាតនេះបាន។ ធនាគារពិភពលោកវាយតម្លៃថាមានពលរដ្ឋខ្មែរចំនួន៤,៥លាននាក់កំពុងរស់នៅក្នុងស្ថានភាពប្រថុយប្រថានខ្ពស់ដែលធ្វើឱ្យពួកគេងាយនឹងធ្លាក់ខ្លួនក្រីក្របើជួបប្រទះបញ្ហាប្រឈមក្នុងជីវភាពបើទោះបីជាកម្ពុជាមានកំណើនសេដ្ឋកិច្ចក្នុងរង្វង់៧ភាគរយក្នុងរយៈពេល២០ឆ្នាំចុងក្រោយនេះក៏ដោយ៕ (ម៉ែន គឹមសេង, Hello VOA, វ៉ាស៊ីនតោន, ២៣ ធ្នូ ២០១៩)
Hello VOA៖ គម្លាតអ្នកមាននិងអ្នកក្រនឹងរីកធំបើកម្ពុជាជួបហានិភ័យសេដ្ឋកិច្ច
Your browser doesn’t support HTML5