Hello VOA៖ អ្នកតស៊ូមតិថា អំពើស៊ីសំណូកសូកប៉ាន់ក្នុងការធ្វើប្លង់ដីធ្លី ក្លាយជាទម្លាប់នៅកម្ពុជា
Your browser doesn’t support HTML5
អ្នកតស៊ូមតិប្រឆាំងអំពើពុករលួយលើកឡើងថា អំពើស៊ីសំណូកសូកប៉ាន់ក្នុងដំណើរការធ្វើប្លង់កម្មសិទ្ធិដីធ្លីផ្ទះសម្បែងក្នុងប្រទេសកម្ពុជា បានក្លាយទៅជាទម្លាប់ទៅហើយក្នុងប្រទេសកម្ពុជា។ លោក អ៊ឹម នរិន្ទ ប្រធានកម្មវិធីនៃអង្គការតម្លាភាពកម្ពុជា បានថ្លែងដូច្នេះនៅក្នុងកម្មវិធី Hello VOAកាលពីថ្ងៃព្រហស្បតិ៍ទី១៣ ខែសីហា ឆ្នាំ២០២០៖ «វា អាចប្រើពាក្យថាជាទម្លាប់ ឬ ក៏ជាប្រពៃណី។ ដំបូងវាកើតឡើងពីអាជ្ញាធរដែលតែងតែបង្ក គេហៅថា ភាពស្មុគស្មាញទាក់ទងទៅនឹងការផ្តល់សេវាសាធារណៈហ្នឹងជាពិសេសទាក់ទងទៅនឹងការផ្ទេរកម្មសិទ្ធិដីធ្លីហ្នឹង»៕ (សាយ មុន្នី, Hello VOA, វ៉ាស៊ីនតោន,១៣ សីហា ២០២០)