Hello VOA សុខភាព៖ តើធ្វើដូចម្ដេចដើម្បីថែរក្សាខួរក្បាលឱ្យនៅតែដំណើរការល្អពេលចាស់ទៅ?
Your browser doesn’t support HTML5
ខួរក្បាលគ្រប់គ្រងទិដ្ឋភាពជាច្រើននៅក្នុងជីវភាពប្រចាំថ្ងៃរបស់យើងដូចជាការគិត ការចងចាំ ការរៀបចំផែនការ និងការសម្រេចចិត្តជាដើម។ ក៏ប៉ុន្តែខួរក្បាលរបស់យើងចុះខ្សោយនៅពេលដែលយើងមានវ័យចាស់ទៅ។ នេះបើតាមការបញ្ជាក់របស់លោក តាំង តេកហុង វេជ្ជបណ្ឌិតខ្មែរអាមេរិកាំងចូលនិវត្តន៍នៅរដ្ឋ Florida សហរដ្ឋអាមេរិក។ ទោះបីជាមិនអាចទប់ស្កាត់ការចុះខ្សោយរបស់ខួរក្បាលបានទាំងស្រុង ក៏យើងអាចអនុវត្តទម្លាប់សាមញ្ញៗប្រចាំថ្ងៃមួយចំនួនដើម្បីថែរក្សាសុខភាពខួរក្បាលរបស់យើងឱ្យនៅល្អបានយូរ។ លោកវេជ្ជបណ្ឌិត តាំង តេកហុង នឹងបកស្រាយអំពីការប្រែប្រួលរបស់សុខភាពខួរក្បាល ការបង្ការការចុះថមថយនៃខួរក្បាល និងវិធីជួយដល់ខួរក្បាលពេលចាស់ទៅ នៅក្នុងកម្មវិធី Hello VOA ស្ដីពីសុខភាពនៅក្នុងខែកញ្ញានេះ ដែលមានអ្នកស្រី ហុង ចិន្ដា ជាអ្នកសម្របសម្រួល៕ (អ្នកស្រី ហុង ចិន្ដា, Hello VOA សុខភាព, វ៉ាស៊ីនតោន, ថ្ងៃទី២១ ខែកញ្ញា ឆ្នាំ២០២៤)