Hello VOA៖ សកម្មជនរិះរកវិធីការពារសិទ្ធិនិងជួយពលករខ្មែរនៅថៃ
Your browser doesn’t support HTML5
អ្នកការពារសិទ្ធិស្នើឲ្យពលករខ្មែរដែលកំពុងធ្វើការនៅប្រទេសថៃរួមសាមគ្គីគ្នា និងជួយគ្នាទៅវិញទៅមកក្នុងពេលរងការរំលោភបំពានពីថៅកែ ឬពេលពួកគេជួបគ្រោះថ្នាក់ ឬមានទុក្ខធុរៈក្នុងពេលដែលកំពុងបំពេញការងារនៅឆ្ងាយពីមាតុភូមិ។ លោក សុន សីហា ប្រធានមូលនិធិពលករខ្មែរប្រចាំប្រទេសថៃបានបញ្ជាក់ក្នុងកម្មវិធីហេឡូវីអូអេថា កន្លងមកពលករខ្មែរបានរងការរំលោភបំពានលើសិទ្ធិការងារនិងសិទ្ធិរស់នៅជាច្រើន ប៉ុន្តែពួកគេកម្រទាមទារតវ៉ាណាស់។ ការណ៍នេះដោយសារតែពួកគេលំបាកលើផ្នែកភាសា មិនសូវយល់ដឹងពីច្បាប់និងសិទ្ធិ និងខ្វះការគាំទ្រពីសហគមន៍ក៏ដូចជាផ្លូវច្បាប់។ លោក សីហា បន្ថែមថាបើសិនជាពួកគេមានសិទ្ធិបង្កើតសហជីពការងារតាមរោងចក្រនិងកន្លែងការងារ គឺអាចនឹងជួយការពារសិទ្ធិពួកគេបានច្រើន៕