Hello VOA ស្ត្រីនិងភាពជាអ្នកដឹកនាំ៖ ការសហការជាវិជ្ជមានរវាងស្រ្តីនិងបុរសធ្វើឱ្យការងារកាន់តែទទួលលទ្ធផលល្អប្រសើរ
Your browser doesn’t support HTML5
អ្នកស្រី ម៉ម ដាត្ថាលីណែត ជាស្ថាបនិក Cam Book Club និងជាអនុប្រធានទទួលបន្ទុកកិច្ចការផ្ទៃក្នុងនៃសមាគមសហគ្រិនស្រ្តីកម្ពុជា បានថ្លែងនៅក្នុងកម្មវិធី Hello VOA ថា ការគិតរបស់បុរស ខុសគ្នាពីការគិតរបស់ស្រ្តី។ ដូច្នេះនៅគ្រប់ស្ថាប័ន ការចូលរួមសហការជាវិជ្ជមានរបស់ស្រ្តីជាមួយនឹងបុរស មិនថាលើកិច្ចការអ្វីក៏ដោយ ពិតជាអាចនាំនូវលទ្ធផលការងារដែលទទួលបានមានតុល្យភាព និងគុណភាពប្រសើរ។ អ្នកស្រីបានបន្ថែមថា ចំណេះដឹង បទពិសោធន៍ ទំនាក់ទំនង ការតាំងចិត្តខ្ពស់ កុំខ្លាចនឿយហ៊ត់ មានជំនឿចិត្តលើខ្លួនឯង គឺជាកត្តាសំខាន់ដែលស្រ្តីគួរតែអភិវឌ្ឍន៍ខ្លួនបន្ថែម ដើម្បីទទួលបានការដឹកនាំក្នុងស្ថាប័ននិងតួនាទីរបស់ខ្លួន៕ (ធីតា វីន, Hello VOA, ភ្នំពេញ, ៥ មិថុនា ២០២៣)