ខណៈដែលប្រទេសកម្ពុជាប្រកាសបិទសាលាមត្តេយ្យនិងសាលាបឋមសិក្សា២សប្តាហ៍មុនការកំណត់វិសមកាល ដោយសារមានការភ័យខ្លាចអំពីការឆ្លងរាលដាលនៃជំងឺពងបែកនៅដៃជើងនិងក្នុងមាត់នោះដែលបង្កដោយមេរោគ EV-71 លោកវេជ្ជបណ្ឌិត តាំង តេកហុង នៃទីក្រុង Jacksonville រដ្ឋ Florida រំឭកពលរដ្ឋខ្មែរអំពីសារៈសំខាន់នៃការលាងដៃឲ្យបានញឹកញាប់។ ថ្លែងនៅក្នុងកម្មវិធីហេឡូវីអូអេ កាលពីថ្ងៃព្រហស្បតិ៍ទី១៩ខែកក្កដានេះ លោកវេជ្ជបណ្ឌិតថែមទាំងរំឭកមាតាបីតាថា កុំឲ្យប្រើប្រាស់ថ្នាំ Aspirin ដើម្បីបន្ថយកម្តៅរបស់កូន ព្រោះថ្នាំនេះអាចនាំឲ្យក្មេងមានគ្រោះថ្នាក់ដល់សុខភាព។
ប្រិយមិត្តអាចសាកសួរលោកវេជ្ជបណ្ឌិត តាំង តេកហុង ជាបន្តទៀតដោយចូលទៅកាន់ទំព័រ Facebook របស់លោកដែលមានអាស័យដ្ឋាន http://www.facebook.com/Dr.TaingTekHong។