Hello VOA ៖ សកម្មជនបង្ហាញពីគម្លាតនៃសិទ្ធិសេរីភាពនយោបាយរវាងពលករនៅថៃនិងកូរ៉េខាងត្បូង
Your browser doesn’t support HTML5
ពលករខ្មែរនៅប្រទេសកូរ៉េខាងត្បូងនិងនៅប្រទេសថៃមានឱកាសអនុវត្តសិទ្ធិសេរីភាពនយោបាយខុសគ្នាស្ទើរតែទាំងស្រុង។ នេះបើតាមការអះអាងរបស់អ្នកការពារសិទ្ធិពលករ។ រយៈពេល២៨ឆ្នាំនៃការអនុវត្តកិច្ចព្រមព្រៀងសន្តិភាពទីក្រុងប៉ារីស បង្ហាញថានៅកូរ៉េខាងត្បូងពលករខ្មែរអាចចូលរួមសកម្មភាពពាក់ព័ន្ធនឹងនយោបាយនៅក្នុងប្រទេសកំណើតបើទោះបីជាប្រទេសនេះមិនមែនជាហត្ថលេខីនៃកិច្ចព្រមព្រៀងសន្តិភាពទីក្រុងប៉ារីសក៏ដោយ។ក្នុងខណៈពេលដែលប្រទេសថៃដែលជាហត្ថលេខីប៉ុន្តែពលករនៅទីនោះមិនអាចធ្វើសកម្មភាពនយោបាយបានទូលំទូលាយទេ។ ពួកគេរងការគាបសង្កត់ស្រដៀងគ្នានឹងនៅប្រទេសកំណើត។ នេះបើតាមការបញ្ជាក់របស់លោកលី រតនៈរស្មីតំណាងពលករនៅប្រទេសថៃនិងលោកស សុខេមតំណាងពលករនៅកូរ៉េខាងត្បូង។