ជំងឺរលាកថ្លើមដោយវីរុសបេ (Hepatitis B) ជាជំងឺឆ្លងតាមវីរុសមួយដែលអាចបង្កគ្រោះថ្នាក់ដល់ជីវិតនិងជាប្រភេទជំងឺធ្ងន់ធ្ងរបំផុតមួយក្នុងពិភពលោក។ បើតាមរបាយការណ៍របស់អង្គការសុខភាពពិភពលោក (World Health Organization) មានមនុស្សប្រមាណ២.០០០លាននាក់នៅក្នុងពិភពលោក (ឬប្រហែលជិត៣០%នៃចំនួនប្រជាជនពិភពលោកសរុប៧.០០០លាននាក់) បានឆ្លងជំងឺនេះ មានអ្នកដែលមានជំងឺនេះរ៉ាំរ៉ៃចំនួន៣៥០លាននាក់ និងមានអ្នកស្លាប់ប្រមាណ៦សែននាក់ជារៀងរាល់ឆ្នាំ។ ប៉ុន្តែនាពេលថ្មីៗនេះមានចេញនូវថ្នាំព្យាបាលថ្មីដែលគេសង្ឃឹមថានឹងអាចជួយផ្តល់ឱកាសនៃការព្យាបាលបន្ថែមដល់អ្នកមានជំងឺនេះ។
បើតាមលោកវេជ្ជបណ្ឌិត តាំង តេក ហុង ដែលបានចូលរួមជាភ្ញៀវនៅថ្ងៃព្រហស្បតិ៍ទី១៩ ខែមករា ឆ្នាំ២០១២នេះ ថ្មីព្យាបាលថ្មីចំនួន៧នេះរួមមាន៖ Interferon alfa-2b, PegInterferon alfa-2a Lamivudine, Adefovir, Entecavir, Telbivudine និងTenofovir។
នៅដើមនៃកម្មវិធីនេះ លោកវេជ្ជបណ្ឌិត្យក៏បានផ្តល់ការណែនាំបន្តិចអំពីការប្រយ័ត្នប្រយែងចំពោះមេរោគគ្រុនផ្តាសាយបក្សី (H5N1) ដែលទើបបានសម្លាប់មនុស្សពីរនាក់នៅក្នុងប្រទេសកម្ពុជានិងវៀតណាម។
ប្រិយមិត្តអាចទាក់ទងបន្តជាមួយលោកវេជ្ជបណ្ឌិត្យ តាំង តេក ហុង តាមហេ្វសប៊ុកដោយចូលទៅទំព័រ www.facebook.com/Dr.TaingTekHong
សូមស្តាប់ឬទាញយកសំឡេងទាំងស្រុងនៃកម្មវិធីហេឡូវីអូអេថ្ងៃទី១៩ ខែមករា ឆ្នាំ២០១២៖
មធ្យោបាយចូលរួមពីប្រិយមិត្ត៖ ទូរស័ព្ទ ០១២ ៥១ ៥១ ៩៤ ហ្វេសប៊ុក facebook.com/voakhmer អ៊ីម៉េល hellovoa@voanews.com