ហេឡូ​វីអូអេ ២០ មេសា ២០១២៖ វិធី​ប្រតិបត្តិ​សមាធិ​និង​វិបស្សនា

ព្រះតេជ​ព្រះគុណ​ សួន សុខសាន​ ព្រះគ្រូ​ធម្មាចារ្យ​ក្នុង​កម្មវិធី​សមាទាន​ធុតង្គ ​នៅ​ព្រៃ​ឱរ៉ាល់​ក្នុង​ខេត្ត​កំពង់​ស្ពឺ​ ព្រះតេជគុណ​ សុខ វ៉ា​ គង់​នៅ​ព្រៃ​ធុតង្គ​ ស្រែ​ពស់​ ស្រុក​ឱរ៉ាល់​ ខេត្ត​កំពង់ស្ពឺ​ និង​ឧបាសិកា​ ឡេង​ ចេង​លាង​ អធិបតី​រង​ទី៣​នៃ​ពុទ្ធមណ្ឌល​

ពុទ្ធ​មណ្ឌល​វិបស្សនា​ធុរៈ​មាន​បើក​វគ្គ​វិបស្សនា​សម្រាប់​ព្រះ​សង្ឃ​និង​ពុទ្ធ​បរិស័ទ​បដិបត្តិ​នៅ​ពុទ្ធមណ្ឌល​វិបស្សនា​ធុរៈ​នៅ​ឧដុង្គ​ និង​នៅ​ព្រៃឱរ៉ាល់​ក្នុង​ខេត្ត​កំពង់ស្ពឺ ដោយ​ប្រតិបត្តិ​តឹងរ៉ឹង​ក្នុង​ការ​អប់រំ​ទូន្មាន​ចិត្ត​ឲ្យ​ស្ងប់​ ឈាន​ទៅ​រក​ការ​កម្ចាត់​បង់​នូវ​កិលេស​ និង​មាន​បណ្តុះ​គ្រូ​ធម្មាចារ្យ​ខាង​វិបស្សនា​សម្រាប់​ចេញ​ទៅ​បង្រៀន​ព្រះសង្ឃ​និង​ពុទ្ធបរិស័ទ​នៅ​តាម​បណ្តាខេត្ត។​ កិច្ច​ប្រតិបត្តិ​សមាធិ​និង​វិបស្សនា​ទាំង​ពីរ​នេះ​កំពុង​មាន​ប្រជាប្រិយភាព​ខ្លាំង​នៅ​បស្ចឹម​ប្រទេស។​ ជា​ពិសេស​ជនជាតិ​អាមេរិកាំង​រក​ឃើញថា​ វិធី​ប្រតិបត្តិ​តាម​បែប​ព្រះពុទ្ធសាសនា​នេះ​អាច​ជួយ​ពួក​គេ​បាន​ច្រើន​ ដូច្នេះ​ហើយ​គេ​បាន​បើក​ឲ្យមាន​កម្មវិធី​សមាធិ​នៅ​តាម​សាកលវិទ្យាល័យ​ខ្លះៗ​ និង​នៅ​តាម​មន្ទីរពេទ្យ។​

ព្រះតេជ​ព្រះគុណ​ សួន សុខសាន​ ព្រះគ្រូ​ធម្មាចារ្យ​ក្នុង​កម្មវិធី​សមាទាន​ធុតង្គ ​នៅ​ព្រៃ​ឱរ៉ាល់​ក្នុង​ខេត្ត​កំពង់​ស្ពឺ​ ព្រះតេជគុណ​ សុខ វ៉ា​ គង់​នៅ​ព្រៃ​ធុតង្គ​ ស្រែ​ពស់​ ស្រុក​ឱរ៉ាល់​ ខេត្ត​កំពង់ស្ពឺ​ និង​ឧបាសិកា​ ឡេង​ ចេង​លាង​ អធិបតី​រង​ទី៣​នៃ​ពុទ្ធមណ្ឌល​វិបស្សនា​ធុរៈ​របស់​ព្រះរាជាណាចក្រ​កម្ពុជា​និង​ជា​វេជ្ជបណ្ឌិត​ប្រចាំ​ពុទ្ធមណ្ឌល​ ជា​វាគ្មិន​នៅ​ក្នុង​កម្មវិធី​ «ហេឡូវីអូអេ»​ នៅ​យប់​ថ្ងៃ​ព្រហស្បតិ៍​ ទី​១៩​ ខែ​មេសា​ ឆ្នាំ​២០១២។​

សូម​ស្តាប់​សំឡេង​ទាំង​ស្រុង​នៃ​កម្មវិធី​ហេឡូ​វីអូអេ​ ​ថ្ងៃ​ទី​១៩​ ខែ​មេសា​ ឆ្នាំ​២០១២៖

មធ្យោបាយ​ចូល​រួម​ពី​ប្រិយមិត្ត៖ ទូរស័ព្ទ ០១២​ ៥១ ៥១ ៩៤​ ហ្វេសប៊ុក​facebook.com/voakhmer ​អ៊ីម៉េល hellovoa@voanews.com