វិបត្តិ​ហិរញ្ញវត្ថុ​សកល​និង​ផល​ប៉ះពាល់​លើ​សេដ្ឋកិច្ច​កម្ពុជា

លោក យូ សុគន្ធបញ្ញា និស្សិត​អាហារូបករណ៍​​ Fulbright ថ្នាក់​អនុបណ្ឌិត​ផ្នែក​គោល​នយោបាយ​សាធារណៈ នៅ​សាកលវិទ្យាល័យ​មីឈីហ្គែន សហរដ្ឋ​អាមេរិក។

ក្នុងកម្មវិធី​សំឡេងអ្នកជំនាន់​ថ្មី​ទី​៨​ ថ្ងៃ​នេះ វីអូអេ​បាន​អញ្ជើញ​លោក យូ សុគន្ធបញ្ញា និស្សិត​ថ្នាក់​អនុបណ្ឌិត​ផ្នែក​គោលនយោបាយ​សាធារណៈ​នៃ​សាកលវិទ្យាល័យ​ មីឈីហ្គែន (University of Michigan) នៅ​ទី​ក្រុង​អានអាប៊រ (Ann Arbor) សហរដ្ឋ​អាមេរិក​ធ្វើ​ជា​វាគ្មិន។

​និស្សិត យូ សុគន្ធបញ្ញា កើត​នៅ​ឆ្នាំ​១៩៨៦​នៅស្រុកស្អាង​ ខេត្តកណ្តាល​ ហើយ​មានឪពុក​ម្តាយជាគ្រូ​បង្រៀន។ មុននឹងមក​សិក្សា​នៅ​សហរដ្ឋ​អាមេរិក​ សុគន្ធបញ្ញា ធ្លាប់​បម្រើការ​នៅ​ធនាគារ​អន្តរជាតិ​មួយ​ដែល​ដំណើរការ​នៅ​កម្ពុជា។

យូ សុគន្ធបញ្ញា រៀន​នៅ​សាកលវិទ្យាល័យ​ជាតិ​គ្រប់គ្រង​ក្រុង​ភ្នំពេញបាន​មួយ​ឆ្នាំ​ រួច​ទទួល​បាន​អាហារូបករណ៍​ទៅ​រៀន​នៅ​សាកលវិទ្យាល័យ​គ្រប់គ្រង​សិង្ហបុរី​ ថ្នាក់​បរិញ្ញាប័ត្រ​វិទ្យាសាស្ត្រ​សេដ្ឋកិច្ច​និង​ហិរញ្ញវត្ថុ ។ ​លោក យូ សុគន្ធបញ្ញា​ទទួល​បាន​អាហារូបករណ៍ Fulbright មក​សិក្សា​យក​អនុបណ្ឌិត​ផ្នែក​គោល​នយោបាយ​សាធារណៈនៅ​សាលា​គោលនយោបាយ​សាធារណៈ​នៃ​សាកលវិទ្យាល​ Michigan សហរដ្ឋ​អាមេរិក។ មុខ​ជំនាញ​ដែល​សុគន្ធបញ្ញា​ចាប់​អារម្មណ៍​នា​ពេល​នេះ​ គឺការ​អភិវឌ្ឍ​អន្តរជាតិ គោលនយោបាយ​សេដ្ឋកិច្ច និង​បញ្ញតិ្ត​ហិរញ្ញវត្ថុ។ នៅ​ក្នុង​កម្មវិធី​សំឡេង​ជំនាន់​ថ្មី​ទី៨​នេះ​ លោក​នឹងនិយាយ​អំពី​វិបត្តិ​សេដ្ឋកិច្ច​សកល​ និង​ផលប៉ះពាល់​របស់​វា​លើ​សេដ្ឋកិច្ច​កម្ពុជា។

សូម​ស្តាប់​សំឡេង​ទាំង​ស្រុង​នៃ​កម្មវិធី សំឡេង​ជំនាន់​ថ្មី​ទី​៨ (​ហេឡូ​វីអូអេ) ​ថ្ងៃ​ទី ១៦ ខែ​មេសា​ ឆ្នាំ​២០១២៖

មធ្យោបាយ​ចូល​រួម​ពី​ប្រិយមិត្ត៖ ទូរស័ព្ទ ០១២​ ៥១ ៥១ ៩៤ ហ្វេសប៊ុក facebook.com/voakhmer អ៊ីម៉េល hellovoa@voanews.com