វ៉ាស៊ីនតោន៖ ជម្លោះរវាងសមាជិកនៃសមាគមប្រជាជាតិអាស៊ីអាគ្នេយ៍ (អាស៊ាន)និងប្រទេសចិនលើបញ្ហាដែនសមុទ្រភាគខាងត្បូងប្រទេសចិន អាចមានកំណើននៅឆ្នាំបន្តបន្ទាប់ទៀត ដោយសារការចូលរួមពាក់ព័ន្ធរបស់ប្រទេសមហាអំណាចដូចជាសហរដ្ឋអាមេរិកនិងជប៉ុន។ នេះជាការថ្លែងរបស់លោកវាគ្មិន ផាត់ កុសល អ្នកស្រាវជ្រាវតំបន់អាស៊ីនៃសាកលវិទ្យាល័យ University of Southern Californiaសហរដ្ឋអាមេរិក ក្នុងកម្មវិធីហេឡូវីអូអកាលពីយប់ថ្ងៃព្រហស្បតិ៍ទី១២ ខែកក្កដាឆ្នាំ២០១២ ដែលពិភាក្សាអំពី «ការប្រឈមមុខរបស់អាស៊ាននិងជម្លោះក្នុងតំបន់»។
លោកមានប្រសាសន៍ថា៖ «ព្រោះថាបច្ចុប្បន្នយើងឃើញថាការវិវត្តន៍នៅក្នុងតំបន់ខុសពីមុន គឺថាសរអាជាមហាអំណាចកំពូល បានចូលរួមជាមួយប្រទេសជប៉ុនក៏បានចាប់ផ្តើមចូលពាក់ព័ន្ធក្នុងបញ្ហានេះ ដូចថាចូលពិភាក្សានិង លើកឡើងអំពីបញ្ហានេះ។ ទន្ទឹមនេះដែរប្រទេសចិនក៏មានផលប្រយោជន៍ច្រើនណាស់ក្នុងការការពារការគ្រប់គ្រងនៅតំបន់ឈូងសមុទ្រនេះ។ ដូច្នេះហើយខ្ញុំគិតថាបញ្ហាទៅខាងមុខនឹងមានចម្រូងចម្រាសច្រើន។ ហើយប្រទេសកម្ពុជាក្នុងហ្នឹងគឺជាអ្នកចាប់ផ្តើមនៃការពិភាក្សា មិនមែនខ្លួនអាចដោះស្រាយបានជាដុំកំភួនទេនៅក្នុងឆ្នាំនេះ»។
លោកស្រី ហ៊ីឡារី គ្លីនតុន បានអះអាងប្រាប់ក្រុមអ្នកយកព័ត៌មានបន្ទាប់ពីកិច្ចប្រជុំវេទិកាតំបន់អាស៊ានស្តីពីបញ្ហាសន្តិសុខតំបន់កាលពីថ្ងៃព្រហស្បតិ៍ថាសហរដ្ឋអាមេរិកមិនមែនជាប្រទេសដែលទាមទារ និងប្រកាន់ភាគីណាទេ តែសរអចង់ឃើញការដោះស្រាយបញ្ហាជម្លោះដែនសមុទ្រភាគខាងត្បូងប្រទេសចិនដោយគ្មានសម្ពាធ។
លោកស្រីបានថ្លែងថា៖ «យើងជឿថា ប្រជាជាតិក្នុងតំបន់ត្រូវធ្វើការដោយមានកិច្ចសហការ និងតាមរយៈការទូតដើម្បីដោះស្រាយជម្លោះដោយគ្មានការបង្ខិតបង្ខំដោយគ្មានការយារយី ដោយគ្មានការគំរាមកំហែង និងជាការពិតគឺដោយគ្មានការប្រើកម្លាំងប្រដាប់អាវុធ»។
ចំពោះដំណើរការតាក់តែងក្រមប្រតិបត្តិដែលមិនទាន់ត្រូវគ្នានោះ លោកស្រី គ្លីនតុនមានប្រសាសន៍ថា អាស៊ាននិងចិន ត្រូវការក្រមប្រតិបត្តិមួយ ហើយអាស៊ានគួរមានសំឡេងតែមួយ ដើម្បីដោះស្រាយរឿងនេះ។
«ដូច្នេះយើងចង់ឃើញអាស៊ាននិងចិនបង្កើតបានការរីកចម្រើនដ៏មានអត្ថន័យក្នុងការបញ្ចប់ការតាក់តែងក្រមប្រតិបត្តិសម្រាប់បញ្ហាសមុទ្រភាគខាងត្បូងប្រទេសចិន ដោយផ្អែកលើច្បាប់អន្តរជាតិ និងកិច្ចព្រមព្រៀង។ ដូចជាខ្ញុំបានប្រាប់សហសេវិកខ្ញុំហើយថា រឿងនេះត្រូវការរបៀបដឹកនាំ។ ហើយ អាស៊ានធ្វើបានល្អ ពេលដែលខ្លួនបានសម្រេចបំណងរបស់ខ្លួននិងបទដ្ឋានរបស់ខ្លួន និង មានលទ្ធភាពអាចនិយាយដោយសំឡេងតែមួយបាន»។